​អតីត​ភរិយា​​របស់ Brad Pitt ថា​ការ​លែងលះ​ជាមួយ​ Angelina Jolie គឺ​ជា​”កម្ម”

តារា​សម្ដែង​ស្រី Jennifer Aniston ដែល​ជា​ភរិយា​មុន​របស់​តារា​ប្រុស Brad Pitt បាន​គិត​ក្នុង​​ចិត្ត​ថា ការ​ប្រេះឆា​ចំណង​ប្ដី​ប្រពន្ធ​របស់ Angelina Jolie និង Brad គឺ​ជា​កម្មពៀរ​។

 

​អតីត​ភរិយា​​របស់ Brad Pitt ថា​ការ​លែងលះ​ជាមួយ​ Angelina Jolie គឺ​ជា​”កម្ម”

Jennifer Aniston

 

គិត​មក​ដល់​ពេល​នេះ​រយៈពេល​១១​ឆ្នាំ​​ហើយ​ ក្រោយឆ្នាំ​២០០៥ ​ដែល Brad បាន​ចាកចោល Jennifer​ ទៅ​សាង​ស្នេហ៍​ជាមួយ Angelina។ តាម​ប្រភព​ផ្ទៃ​ក្នុង​មួយ​​បាន​ប្រាប់​ទៅ​កាន់  Us Weekly ថា Jennifer បាន​បញ្ចេញ​មតិ​​នៅ​ថ្ងៃ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ដឹង​​ការ​បែក​គ្នា​របស់​អតីត​ស្វាមី​ថា ៖”ប្រាកដ​ណាស់ នេះ​គឺ​ជា​កម្ម​របស់​អ្នក ( Brad Pitt)”។

 

តារា​សម្ដែង​វ័យ​៤៧​ឆ្នាំ Jennifer Aniston បាន​និយាយ​បន្ថែម​ថា​មាន​អារម្មណ៍​ពេញ​ចិត្ត​អំពី​ការ​លែងលះ​របស់ Brad និង Angelina។ យោង​តាម​សម្ដី​របស់​ប្រភព​ផ្ទៃក្នុង​ខាងលើ។ បញ្ជាក់ Aniston និង Pitt  បាន​ចាប់​ដៃ​រៀបការ​ក្នុង​ឆ្នាំ​២០០០ ហើយ​បែកគ្នា​វិញ​​ឆ្នាំ​២០០៥។ បន្ទាប់​មក​ឆ្នាំ​២០១៥ Aniston បាន​រៀបមង្គលការ​ទី​២​របស់​ខ្លួន​ជាមួយ​តារា​សម្ដែង​និង​និពន្ធ Justin Theroux ៕ ​

 

​អតីត​ភរិយា​​របស់ Brad Pitt ថា​ការ​លែងលះ​ជាមួយ​ Angelina Jolie គឺ​ជា​”កម្ម”

Aniston និង Pitt

​អតីត​ភរិយា​​របស់ Brad Pitt ថា​ការ​លែងលះ​ជាមួយ​ Angelina Jolie គឺ​ជា​”កម្ម”

 

ចុចអាន៖ទាន់​ហេតុការណ៍! កំពូល​តារា​សម្ដែង Angelina Jolie ដាក់ពាក្យ​​លែងលះ Brad Pitt

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ dailymail