Brad Pitt បន្ទោស Angelina Jolie ថា​កំពុង​ធ្វើ​ឲ្យ​កូនៗ​ធ្លាក់​នរក ក្រោយ​បណ្ដឹង​លែងលះ

តារា​សម្ដែង​អាមេរិក Brad Pitt បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ចំពោះភរិយា​ Angelina Jolie ចំពោះ​ការ​ដាក់​បណ្ដឹង​លែងលះ ដែល​លោក​អះអាង​ថា​ការ​ប្ដឹងផ្ដល់​នេះ​នឹង​ធ្វើ​ឲ្យ​កូន​ៗ​របស់​ពួក​គេ​ធ្លាក់​ចូល​ក្នុង​គ្រោះថ្នាក់។

 

Brad Pitt បន្ទោស Angelina Jolie ថា​កំពុង​ធ្វើ​ឲ្យ​កូនៗ​ធ្លាក់​នរក ក្រោយ​បណ្ដឹង​លែងលះ

 

ប្រភព​ជិតស្និទ្ធ​នឹង​ Brad Pitt បាន​ប្រាប់​សារព័ត៌មាន TMZ ថា​តួ​ឯក​ប្រុស “World War Z” ខឹង​ភរិយា Jolie យ៉ាង​ខ្លាំង សម្រាប់​ការ​ចោទ​ប្រកាន់​និង​ទម្លាយ​រឿង​ថា​លោក​ជា​ឥទ្ធិពល​អាក្រក់​សម្រាប់​កូន​ៗ​ដោយ​មិន​ចេះ​គ្រប់គ្រង​កំហឹង និង​ប្រើប្រាស់​គ្រឿង​ញៀន។

 

Brad Pitt ផ្ទាល់​បាន​និយាយ​ថា Jolie កំពុង​តែ​ “បើក​ទ្វា​នរក” ពី​ព្រោះ​គ្រួសារ​ទាំង​មូល​កំពុង​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​អ្នក​ប្រមាញ់​រូប​ថត និង​សារព័ត៌មាន។ តារា​វ័យ ៥២ឆ្នាំ និយាយ​ថា​លោក​ចង់​រក្សា​ការ​លែងលះ​នេះ​ជា​សម្ងាត់​ដើម្បី​សុវត្ថិភាព​របស់​កូន​ៗ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ Jolie បាន​និយាយ​លាប​ពណ៌​លោក ហើយ​​ចង់​ឲ្យ​លោក​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​កូន​ៗ​ទៀត។ “ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ដោយ​សារ​រឿង​នេះ ប៉ុន្តែ​បញ្ហា​ធំ​ៗ​បំផុត​នៅ​ពេល​នេះ​គឺ​សេចក្ដី​សុខ​របស់​កូន​ៗ”។ Brad Pitt និយាយ។

 

នា​ពេល​បច្ចុប្បន្ន​ផ្ទះ​របស់​កំពូល​តារា​ហូលីវូដ​ទាំង​ពីរ​រូប​កំពុង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ក្រុម​អ្នក​ប្រមាញ់​រូប​ថត ខណៈ​ប៉ូលិស​ទីក្រុង​ Los Angeles បាន​ដាក់​ការ​ល្បាត​ជា​ប្រចាំ​ដោយ​សារ​ការ​រំជើបរំជួល​ពី​ក្រុម​អ្នក​សារព័ត៌មាន។

 

នៅ​ក្នុង​ពាក្យ​បណ្ដឹង Angelina Jolie បាន​បញ្ជាក់​គោលបំណង​នៃ​ការ​​លែងលះ​ថា​ដើម្បី “សុខភាព​គ្រួសារ​ទាំង​មូល” រួម​ទាំង​មូលហេតុ​សំខាន់​គឺ “គំនិត​ខ្វែង​គ្នា​​មិន​អាច​ផ្សះផ្សា​បាន” និង​បាន​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦​តែ​ម្នាក់​ឯង រួម​មាន Maddox អាយុ ១៥ឆ្នាំ, Pax អាយុ ១២ឆ្នាំ Zahara អាយុ ១១ឆ្នាំ Shiloh អាយុ១០ឆ្នាំ និង​កូន​ភ្លោះ Vivienne និង Knox អាយុ ៨ឆ្នាំ។ ទោះ​យ៉ាង​ណា​លោក Alexander Orlofsky ជា​មេធាវី​ក្នុង​រឿង​ក្ដី​លែងលះ​នេះ បញ្ជាក់​ថា​កូន​ៗ​ធំ​ៗ​របស់​ពួក​គេ រួម​មាន Maddox អាច​សម្រេច​ចិត្ត​បាន​ថា​ពួក​គេ​ចង់​រស់​នៅ​ជាមួយ​ម្ដាយ ឬ​ឪពុក។

 

Brad Pitt បន្ទោស Angelina Jolie ថា​កំពុង​ធ្វើ​ឲ្យ​កូនៗ​ធ្លាក់​នរក ក្រោយ​បណ្ដឹង​លែងលះ

ឯកសារបណ្ដឹងលែងលះរបស់ Jolie

ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​បង្ហើប​ប្រាប់​ TMZ ថា តារា​ស្រី​វ័យ ៤១ឆ្នាំ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​លែងលះ​ដោយ​សារ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​វិធី​ចិញ្ចឹម​អប់រំ​កូន​របស់​ស្វាមី។ ប្រភព​ដដែល​អះអាង​ថា Jolie បាន​ឆ្អែតឆ្អន់​នឹង​ការ​ជក់​កញ្ឆា​របស់ Pitt និង​គ្រឿង​ស្រវឹង​ផ្សេង​ៗ រួម​ជាមួយ​បញ្ហា​ឆាប់​ខឹង​របស់​លោក​ផង​ដែរ។

 

ពាក្យ​ចចាមអារ៉ាម​មួយ​ទៀត​និយាយថា​មូលហេតុ​នៃ​ការ​លែងលះ​គឺ​ដោយ​សារ​ Jolie បាន​​ដឹង​ថា Brad Pitt កំពុង​មាន​ស្នេហា​លួចលាក់​ជាមួយ​តារា​ស្រី Marion Cotillard ដែល​ជា​ដៃ​គូ​សម្ដែង​របស់​លោក​ក្នុង​ភាពយន្ត​ថ្មី Allied។

 

Brad Pitt បន្ទោស Angelina Jolie ថា​កំពុង​ធ្វើ​ឲ្យ​កូនៗ​ធ្លាក់​នរក ក្រោយ​បណ្ដឹង​លែងលះ

Brad Pitt និង Cotillard ក្នុង​រឿងថ្មី

 

គូ​ស្នេហ៍​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ស្នេហា​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​ ២០០៥​បន្ទាប់​ពី​ជួប​គ្នា​ក្នុង​ខ្សែ​ភាពយន្ត “Mr. and Msr. Smith” និង​បាន​រៀប​ពិធី​មង្គលការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤។ នេះ​ជា​ការ​លែងលះ​លើក​ទី​ពីរ​សម្រាប់ Brad Pitt បន្ទាប់​ពី​ភរិយា​មុន Jennifer Aniston និង​ជា​ការ​លែងលះ​លើក​ទី​៣​សម្រាប់ Jolie ក្រោយ​លែងលះ​ស្វាមី​ពីរ​នាក់​មុន​មាន​តារា​សម្ដែង Johnny Lee Miller and Billy Bob Thornton ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail ,hollywoodlife