អស់​ត្រឹម ៤ ម៉ឺន​រៀល​អាច​កម្សាន្ត​យ៉ាង​សប្បាយ ​នៅ​ទន្លេ​បាទី

មាន​លុយ​ត្រឹម ៤ ម៉ឺន​រៀល គិត​ចង់​ទៅ​ដើរ​លេង​នៅ​​ទី​ណា? ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” ណែនាំ​កន្លែង​ដ៏​ចាប់​អារម្មណ៍​​មួយ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំ​ពេញ​គឺ​រមណីយដ្ឋាន​ទន្លេ​បាទី​ ជា​តំបន់​​ទេសចរ​ដ៏​ល្បី​មួយ​នៅ​ខេត្ត​តាកែវ​​​ ដែល​ភ្ញៀវ​​​ចំណាយ​តិច​​ត្រឹម​​​ ៤ ម៉ឺនរៀល​​​ក៏​អាច​សប្បាយ​ពេញ​មួយ​ថ្ងៃ។

 

តើ ៤ ម៉ឺន​រៀល​អាច​ធ្វើ​​អ្វី​បាន​ខ្លះ?

 
អស់​ត្រឹម ៤ ម៉ឺន​រៀល​អាច​កម្សាន្ត​យ៉ាង​សប្បាយ ​នៅ​ទន្លេ​បាទី

 

ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ

 

ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៣៥ គីឡូម៉ែត្រ​ ការ​​ចំណាយ​លើ​ថ្លៃ​សាំង​​ធ្វើ​ដំណើរ​អស់​​ប្រហែល​​ ២ លីត្រ (ប្រហែល ៨ ០០០ រៀល) សម្រាប់​​ម៉ូតូ​។

 

អស់​ត្រឹម ៤ ម៉ឺន​រៀល​អាច​កម្សាន្ត​យ៉ាង​សប្បាយ ​នៅ​ទន្លេ​បាទី

 

ជួល​ខ្ទុះ​និង​កុម្ម៉ង់​ម្ហូប

 

តម្លៃ​ខ្ចុះ​​មួយ ៥ ០០០រៀល ទៅ ១០ ០០០រៀល (អាច​ចរចា​បាន)។

 
អស់​ត្រឹម ៤ ម៉ឺន​រៀល​អាច​កម្សាន្ត​យ៉ាង​សប្បាយ ​នៅ​ទន្លេ​បាទី

 

​ម្ហូប​មាន​មាន់ និង​ត្រី ពេញ​និយម​បំផុត។ បើ​ហៅ​ស្ងោរ​ជ្រក់​មាន់​មួយ​ឆ្នាំង​តម្លៃ ២០ ០០០ រៀល (តម្លៃ​ចរចា) និង​ត្រី​អណ្តែង​អាំង​មួយ​ចង្កាក់ ២ ៥០០ រៀល។ ប៉ុន្តែ​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ណែនាំ​ប្រិយមិត្ត​សាក​សម្ល​កកូរ​លលក ដែល​​ម្ហូប​ពេញនិយម​បំផុត​​ប្រចាំ​តំបន់​ ដែល​មួយ​ឆ្នាំង​តម្លៃ​ប្រហែល ២០ ០០០ រៀល​ (តម្លៃ​ចរចា) ធានា​ថា​ឆ្ងាញ់​​ប្លែក​មាត់​ជា​មិន​ខាន។

 

អស់​ត្រឹម ៤ ម៉ឺន​រៀល​អាច​កម្សាន្ត​យ៉ាង​សប្បាយ ​នៅ​ទន្លេ​បាទី

 

ក្រៅ​ពី​​ម្ហូប​ សម្រាប់​បាយ​​មួយ​ឆ្នាំង​តូច​តម្លៃ ៣ ០០០ រៀល រួម​ទាំង​​ក្រដាស​ជូត​មួយ​ដុំ​តូច​តម្លៃ ១ ០០០ រៀល។

 

ប្រិយមិត្ត​ក៏​អាច​ហៅ​ភេសជ្ជៈ ឬ​ស្រាបៀ​មួយ​កំប៉ុង​ពីរ​កំប៉ុង​ទុក​ញ៉ាំ​ឆ្ងាញ់​បាយ​។ នៅ​រមណីយដ្ឋាន​ទន្លេ​បាទី​ប៊ីយ៉ែរ​មួយ​កំប៉ុង​តម្លៃ ២ ៥០០ រៀល (តាម​ប្រភេទ​ប៊ីយ៉ែរ) ទឹក​សុទ្ធ​ដប​តូច ១ ០០០ រៀល និង​ទឹកក្រូច​មួយ​កំប៉ុង ១ ៧០០​រៀល។ ទឹកកក​អាច​ហ្រ្វី បើ​ត្រូវការ​តិច​តូច។

 

តម្លៃ​សេវា​ផ្សេង​ទៀត

 

សម្រាប់​ការ​ចូល​បន្ទប់​ទឹក​ម្តង​អស់ ៥០០ រៀល។ សេវា​ផ្ញើ​ម៉ូតូ​មិន​មាន​ការ​​គិត​ថ្លៃ​នោះ​ទេ។ ក្រៅ​ពី​ម្ហូប​អាហារ​ដែល​ទិញ​ពី​អ្នក​លក់​ផ្ទាល់ ភ្ញៀវ​ក៏​អាច​រក​មើល​ចំណី​អាហារ​ពី​ក្រៅ​របស់​ពលរដ្ឋ​​ក្នុង​មូលដ្ឋាន ដើម្បី​ផ្សែផ្សំ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ។

 

សរុប​ទៅ​​ទន្លេ​បាទី​កម្សាន្ត​ពេញ​មួយ​ថ្ងៃ​ចំណាយ​សរុប​អស់​ត្រឹម​ ៤ ម៉ឺន​រៀល​ឬ​លើ​តិចតួច បាន​​ទាំង​លម្ហែ​អារម្មណ៍ ហើយ​សប្បាយ​ឆ្ងាញ់​មាត់​ទៀត៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា