ព្រះសង្ឃ ២៧ អង្គ ត្រូវបញ្ជូនសង្គ្រោះភ្លាមៗក្រោយសង្ស័យពុលស្ករកៅស៊ូ និងភេសជ្ជៈ M 150

ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃគង់នៅ វត្តបទុមស្រះឈូកភ្នំលៀប ស្រុកព្រះនេត្រព្រះ ចំនួន២៧អង្គ និងក្មេងវត្តចំនួន១នាក់ ក្នុងចំណោមព្រះសង្ឃសរុបចំនួន ៣៦អង្គ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានអាការៈពុល សន្លប់ នៅថ្ងៃទី២០ ខែកញ្ញាម្សិលមិញ។

ការពុលសន្លប់នេះ បន្ទាប់ពីព្រះសង្ឃ បានឆាន់ M150 នឹងស្ករកៅស៊ូ ដិបបែលមីន។ ហើយគិតត្រឹមម៉ោង ១២: ០០នាទីឈានចូលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះសង្ឃដែលពុលនោះ បានធូរស្បើយចំនួន១៤អង្គវិញហើយ។ នេះបើយោងតាម ហ្វេសប៊ុកឈ្មោះ ប្រន សំបូរ៕

 

ប្រភព៖ kqube


Related Posts