ករណីបោកគ្រាប់​បែកនៅបឹងកេងកង៣​ ផ្តើមចេញពីរឿងស្នេហា

រាជធានីភ្នំពេញ ​៖ ប្រភពពីមន្រ្តីប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ​បានបង្ហើបឲ្យដឹងថា​ ករណីចោលគ្រាប់បែកដៃនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣​ ខណ្ឌចំការមន​ កាលពីយប់ថ្ងៃទី០៦ កញ្ញា​នោះ មិនមែនជាករណីអំពើភេរវកម្មនោះទេ​ ប៉ុន្តែជាករណី​គំនុំ​សេ្នហា​​ជាមួយស្រ្តីជនជាតិវៀតណាមម្នាក់​មិនទាន់ស្គាល់អត្តសញ្ញាណ ។

សេចក្តីរាយការណ៍បានបន្តថា ​ក្រោយហេតុការណ៍នេះ​ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួន​ជនសង្ស័យ​បាន១០​នាក់​ជាបន្តបន្ទាប់ ​ប៉ុន្តែមានតែ០៥នាក់ប៉ុណ្ណោះ​ពាក់ព័ន្ឋ ​ហើយនៅព្រឹកថ្ងៃទី២១ ​កញ្ញានេះ សមត្ថកិច្ចកំពុងសួរនំា​ជនសង្ស័យ​ទំាង​៥នាក់​ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅ​អគ្គស្នង​ការដ្ឋានគរបាលជាតិក្រសួងមហាផ្ទៃ ៕