ឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្ត

6 Videos


ថ្ងៃនេះតារាចម្រៀងល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់នាងដោយបង្ហាញពីការគោរពដឹងគុណដល់ជីដូនរបស់នាង ។ អ្នកចម្រៀង រូបនេះបានសរសេរសាខ្លីមួយអមជាមួយរូបថតនោះថា «ជូនម៉ាក់យាយមុនចេញទៅវត្ត…!» ។

ឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្ត

នៅក្នុងរូបភាពនោះអ្នកចម្រៀង ឱក សុគន្ធកញ្ញា បានសំពះ និង ជូននូវទេយ្យទានមួយចំនួនដល់ជីដូនរបស់នាងមុននឹងចេញដំណើរទៅវត្តសម្រាប់បិណ្ឌ ៥ ថ្ងៃនេះ ។ ទង្វើបែបនេះបង្ហាញថា នាងជាចៅស្រីមួយរូបដែលដឹងគុណ និង គោរពដល់ជីដូនរបស់ ខ្លូនមុននឹងចេញទៅវត្ត តែនាងមិនបានបញ្ជាក់ថា ទៅវត្តណានោះទេ ។ គេចាំបានថា កាលពីបិណ្ឌ ២ នាងបាននៅវត្តអង្គរជ័យ ជាមួយនឹងក្រុមគ្រួសាររបស់នាង ដែលកាលណោះនាងក៏បានជូនមគ្គផលដល់បងប្អូនទាំងអស់គ្នាតាមហ្វេសប៊ុកផងដែរ ។

ឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្ត

តាមរយៈការបង្ហាញនូវកាយវិកាបែបនេះបានធ្វើឱ្យមិត្តអ្នកលេងហ្វេសប៊ុកជាច្រើនសរសើរតារាចម្រៀងរូបនេះថា សុភាពរាបសា ទន់ភ្លន់តែមិនទន់ទ្រាយ មិនដែលចេះតបតរ និង ពាក្យ សម្ដីអ្នករិះគន់ ។ អ្នកខ្លះទៀតសរសើរថា សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ទ្រាយ តែងតែរឹងមាំ សម្រាប់អ្នកគាំទ្រ ស្នាមញញឹមមានគ្រប់ពេលវេលា ។ សុភាពនារី ចរិយាមាយាទល្អប្រពៃសមជាសិល្បៈគំរូពិតៗ ។ ព្រមទាំងអ្នកទៀតបានសរសើរដោយក្តីស្រឡាញ់ថា សែនស្រលាញ់ណាស់ បង កញ្ញា សង្ឃឹមថា ថ្ងៃណាមួយពួកយើងទាំងអស់គ្នានឹងជួបហើយឱបបងឲ្យខ្លាំង ។

ឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្ត

ឱក សុគន្ធកញ្ញា នៅតែជាអ្នកចម្រៀងដែលស្ថិតនៅក្នុងលំដាប់កំពូល ហើយបើនិយាយពី អ្នកគាំទ្រចំពោះតារាចម្រៀងរូបនេះឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការកើនឡើងជា លំដាប់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យតែម្តង ៕ យ៉ានុ

ឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្តឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្តឱក សុគន្ធកញ្ញា ជូនទេយ្យទានដល់ជីដូនរបស់នាងមុនទៅវត្ត