ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០០ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ​ ដែល​មាន​ចម្ងាយ ៤០​គីឡូម៉ែត្រ តាម​ផ្លូវ​ជាតិ​លេខ ២ ពី​រាជធានី​ភ្នំពេញ។ បើ​​ធ្វើ​ដំណើរ​​ពី​ភ្នំពេញ​តាម​រថយន្ត​ ​ប្រើ​រយៈពេល​ ៤៥​នាទី​។

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

មាន​ផ្ទៃដី ២.៥០០ ហិច​តា ដែល​គេ​ឲ្យ​ឈ្មោះថា តំបន់​ផ្ទៃដី​ការពារ​ព្រៃឈើ ក្នុង​នោះ​ផ្ទៃដី​ចំនួន ១.២០០​ហិច​តា ត្រូវ​បាន​នាយកដ្ឋាន​រុក្ខា​ប្រមាញ់ រៀបចំ​ដាំ​ដើមឈើ និង​រៀបចំ​សួនសត្វ ដែល​មាន​ផ្ទៃដី ៧០​ហិច​តា​។ ផ្ទៃដី​៧០​ហិច​តា​នេះ​រួមមាន ភ្នំ​ចំនួន​៥ គឺ ភ្នំ​តា​ម៉ៅ ភ្នំ​ថ្ម​ដុះ ភ្នំ​ផ្ដៅ​ពន្ធ ភ្នំ​ឆយ និង​ភ្នំ​បាំង​។ ក្នុងចំណោម ភ្នំ​ទាំង ៥ នេះ​មាន​​មាន​ប្រាសាទ​បុរាណ២ គឺ​ប្រាសាទ​តា​ម៉ៅ (​ភ្នំ​តាម៉ៅ​) ប្រាសាទ​ថ្ម​ដុះ (​ភ្នំ​ថ្ម​ដុះ​) ។ សួនសត្វ ​ភ្នំ​តា​ម៉ៅ គឺជា​សួនសត្វ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពី​ជា​សួនសត្វ វា​ក៏​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​តែមួយគត់​នៅ​កម្ពុជា​ផង​ដែរ​។

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

តាម​ការ​ឲ្យ​ដឹង​ពី លោក គុយ តុង អនុប្រធាន​គ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ សួនសត្វ​ភ្នំ​តាម៉ៅ មាន​សត្វ​ជាង​ ១០០ ប្រភេទ និង​មាន​ជាង ​១ ៣០០ ក្បាល ដោយ​មិន​​រាប់​បញ្ចូល​សត្វ​នៅ​ក្រៅ​ទ្រុង ។ សត្វ​ទាំង​អស់​នោះ​មាន​ដូច​ជា ប្រើស ឈ្លូស ឆ្កែចចក ប្រភេទ​សត្វ​ស្លាប ល្មូ​ន ពពួក​ស្វា ទោច និង​ប្រភេទ​សត្វ​ដទៃ​​ជា​ច្រើន​ប្រភេទ​ថែម​ទៀត។

 

ភ្នំ​នេះ​ជា​រមណីយដ្ឋាន​ចម្រុះ​មាន​ប្រាង្គ​ប្រាសាទ ព្រៃភ្នំ ធម្មជាតិ និង​ជា​សួនសត្វ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​។

 

បើ​តាម​អ្នក​គ្រប់គ្រង​សួន​សត្វ​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា សត្វ​ដែល​យក​មក​ចិញ្ចឹម​ក្រោម​ការ​គ្រប់គ្រង​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​បាន​មក​ពី ៤ ប្រភព​ក្នុង​នោះ​មាន៖

 

ទី១ បាន​មក​ពី​​​ការ​បង្ក្រាប ពី​ការ​ឈ្មួញ​ជួញ​ដូរ។
ទី២ បាន​មក​ពី​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​តាម​ផ្លូវ​យក​មក​ប្រគល់​ឲ្យ។
ទី៣ មាន​មក​ពី កើត​ចេញ​ការ​បង្កាត់​ពូជ សត្វ​ដែល​រស់​នៅ​ទី​នេះ​ស្រាប់​តែ​ម្ដង។
ទី៤ ការ​ដោះដូរ​ ពី​សួនសត្វ ក្រៅ​ប្រទេស ប៉ុន្តែ​មាន​មួយ​ចំនួន​តិចតួច។
អនុ​ប្រធាន​គ្រប់គ្រង​​​ដដែល​​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ឆ្នាំ​ៗ ឧទ្យាន​ភ្នំ​តាម៉ៅ​អាច​ទាក់​​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​ជាង ១០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ មិន​គ្រប់គ្រាន់​​លើ ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ឡើយ ។

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

លោក​ថា ក្នុង​ឧទ្យាន​មាន​បុគ្គលិក​​បម្រើ​ការងារ​ជិត​១០០នាក់ ក្នុង​នោះ បុគ្គលិក​ជា​មន្ត្រី​រាជការ​​ក្របខ័ណ្ឌ​ក្រសួង​កសិកម្ម ១៣នាក់ មន្ត្រី​ជាប់​កិច្ចសន្យា ៥១នាក់ និង បុគ្គលិក​អង្គការ​ជាង​៥០នាក់។

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

ទៅលេងភ្នំតាម៉ៅ ត្រូវ​ដឹង​ព័ត៌​មាន​​​ទាំង​​នេះ

 

ផ្លូវ​កៅស៊ូ​ចាក់​យ៉ាង​ល្អ​ស្អាត​ទៅ​កាន់​រមណីយដ្ឋាន​សួន​សត្វ​ភ្នំ​តាម៉ៅ

 

ដោយសារតែ​កំណើន​សត្វ​ក្នុង​ព្រៃ​អភិរក្ស​កាន់​តែ​មាន​ចំនួន​កើន​ឡើង ព្រោះ​សត្វ​ដែល​ប្រលែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​បង្កើត​កូន​កាន់តែ​ច្រើន ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​ចេញ​មក​ស៊ី​ផល​ដំណាំ​ប្រជាពលរដ្ឋ​ក្បែរ​នោះ ហើយ​បច្ចុប្បន្ន​សួន​ឧទ្យាន​កំពុងតែ​ធ្វើ​របង​​​ការពារ​​សត្វ​ទាំង​​នោះ កុំ​អោយ​ចេញ​មក​ក្រៅ​នៅ​តំបន់​សំខាន់​មួយ​ចំនួន។

 

អត្ថបទ៖ ខុត សីហា