កុមារា ១០ ឆ្នាំ រៀនផង ដើររើសអេតចាយផង ដើម្បីចិញ្ចឹមជីដូនចាស់ជរាអាយុ ៨១ ឆ្នាំ

6 Videos


គួរឲ្យអាណិត អាសូរខ្លាំងណាស់ ដែលកុមារាមានអាយុទើបតែ១០ឆ្នាំ តែបែរជាមានបន្ទុកជាអ្នកចិញឹមបីបាច់ ជីដូន ដែលមានវ័យចាស់ជរាម្នាក់អាយុ៨១ឆ្នាំ ដែលដេកនៅលើកន្ទេលក្រោកមិនរួច ត្រូវកុមារារូបនេះដើររើសអេតចាយដើម្បីចិញ្ចឹមជីដូនចាស់ជរា ។

កុមារាដ៏កម្សត់នេះមានឈ្មោះ ឈិន វិរៈ រៀនថ្នាក់ទី ២ នៅសាលាបឋមសិក្សារមាស រស់នៅដោយការរើសអេតចាយចិញ្ចឹមជីដូនឈ្មោះ អ៊ូ យឿន អាយុ ៨១ ឆ្នាំដែលកំពង់ឈឺដេកនៅលើកន្ទេលក្រោកមិនរួច។ ការធ្លាក់ខ្លួនលំបាកវេទនាពីរនាក់ជីដូន និងចៅនោះ ក៏ព្រោះតែម្តាយឪពុកកុមារាឈិន វិរៈ បានលែងលះគ្នា ឪពុកទៅមានប្រពន្ឋថ្មីបាត់ស្រមោល ឯម្តាយវិញ បានបោះបង់ពួកគាត់ចោលឲ្យរស់នៅកណ្តោចកណ្តែងជាង ៣ ឆ្នាំមកហើយ ជាមួយជីដូនដែលមានជម្ងឺជាប់នឹងកាយជាប្រចាំ ។

លោកយាយ អ៊ូ យឿន និងចៅកំសត់ បច្ចុប្បន្នរស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលកន្លងមកមានសប្បុរសជនមួយចំនួនបាន ផ្តល់អំណោយដល់លោកយាយ ខ្លះៗផងដែរ តែអំណោយទាំងនោះបានរស់មួយរយៈប៉ុណ្ណោះ ។

ពេលនេះ លោក យាយ និង ចៅបានលើកដៃសំពះសុំសប្បុរសជនទាំងឡាយ ពិសេស សម្តេចតេជោនាយករដ្ឋ មន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយសង្គ្រោះពួកគាត់ផង ព្រោះសព្វថ្ងៃនេះគាត់រស់ ដោយសារការជួយឧបត្ថម្ភខ្លះៗផងដែរ ពីបងប្អូនអ្នកភូមិរស់នៅជិតខាងប៉ុណ្ណោះ កុំអីដាច់ពោះស្លាប់បាត់ទៅហើយ ។

បើលោកអ្នកមានទឹកចិត្តសប្បុរសធម៌នោះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ ០៩២ ៥៤៥ ១៦១ ៕

សុថាត់

កុមារា ១០ ឆ្នាំ រៀនផង ដើររើសអេតចាយផង ដើម្បីចិញ្ចឹមជីដូនចាស់ជរាអាយុ ៨១ ឆ្នាំ