តុលាការ​កំពូល មិន​យល់ព្រម​នឹង​សំណើ​លោក អ៊ុំ សំអាន ដែល​សុំ​ឲ្យ​ច្រានចោល​ចំណាត់ការ​របស់​សាលាដំបូង​ និពន្ធដោយ : ម៉ៅ សុផា       September-21-2016, 1:18 pm         189

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​កំពូល មិន​យល់ព្រម​នឹង​សំណើ​លោក អ៊ុំ សំអាន ដែល​សុំ​ឲ្យ​ច្រានចោល​ចំណាត់ការ​របស់​សាលាដំបូង​​តុលាការ​កំពូល បាន​បដិសេធ​នឹង​បណ្តឹង​មោឃភាព​នីតិវិធី​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ប្រឆាំងនឹង​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ការបដិសេធ​នេះ ធ្វើឡើង​ក្នុង​សវនាការ​នៃ​ការជំនុំជម្រះ ដែល​ប្រព្រឹត្តទៅ នៅពេល​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។

​បន្ទាប់ពី​លោក អ៊ុំ សំអាន ត្រូវបាន​ឃាត់ខ្លួន​កន្លងមក ក្រុម​មេធាវី​របស់លោក ក៏បាន​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​ជំនា​ស់នឹង​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រុម​មេធាវី​ទាំងនោះ បានចាត់ទុក​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​ខុស​នីតិវិធី​។

​យ៉ាង​ក៏ដោយ លោក អ៊ុំ សំអាន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​រួចរាល់​ហើយ កាលពីពេល​ថ្មី​នេះ ដោយ​ចោទ​ពីបទ « ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ទាក់ទង​នឹង​ការរិះគន់​ពី​បញ្ហា​ព្រំដែន ។ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រម​របស់ខ្លួន នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ ខាងមុខ​។