​បង្ហាញ​វីដេអូ​ពិត​ហើយ! រូបភាព ឌុច លីដា កោសក់ បែក​ធ្លាយ​ថ្មីៗ​​នេះ ​គ្រាន់​តែ​ជា​ការ​តុបតែង​ថត​រឿង​ប៉ុណ្ណោះ! (មានវីដេអូ)

(ភ្នំពេញ)៖ រូបភាពមួយចំនួន របស់តារាសិចស៊ី នាង ឌុច លីដា ដែលមានលក្ខណៈកោត្រងោល ដើម្បីសម្ដែងរឿងរបស់ផលិតកម្ម មកពីប្រទេស​ចិននោះ រហូតមកដល់ថ្ងៃនេះ ត្រូវបានបង្ហាញការពិតហើយ ដោយភ្ជាប់មកជាមួយនឹង​វីដេអូ មានរយៈពេលប្រមាណជាង១​ម៉ោងឯណោះ បង្ហាញតាំងពីចាប់ផ្ដើមតុ​បតែង​ដំបូង រហូតដល់ចប់។

នៅក្នុងវីដេអូ បង្ហាញពីរបៀបកោសក់ ដែលតារាសម្ដែង ឌុច លីដា បានទម្លាយឡើង ដើម្បីឲ្យអស់មន្ទិលសង្ស័យនេះ នាងបានបញ្ជាក់ថា នេះគ្រាន់តែជាការតុប​តែង ថតរឿងឲ្យផលិតកម្មមួយ តែប៉ុណ្ណោះ ពោលការតែងខ្លួនជាមនុស្សត្រងោល សម្ដែង​ឈុតបួសជាដូនជី គឺ​សម្ដែងបែបនេះ តែមួយរឿងទេ ពុំមែនជាការខូចចិត្តខូចថ្លើម ត្រូវកោសក់បួស ជាដូនជីឡើយ។

សូមទស្សនា វីដេអូបង្ហាញពីរបៀបតុងតែងក្បាល ឲ្យទៅជាត្រងោលរបស់ នាង ឌុច លីដា ទាំងអស់គ្នា៖

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា រូបភាពជាច្រើនសន្លឹក របស់ កញ្ញា ឌុច លីដា តារាសម្តែងស៊ិចស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គម Facebook ខណៈរូបភាពដែលបានចែកចាយនោះ សុទ្ធតែជារូបថតរបស់ កញ្ញា ឌុច លីដា មានលក្ខណៈខុសឆ្ងាយពីរូបភាពរាល់ដង គឺកោត្រងោល និងស្លៀកឈុតស ដូចជាអ្នកបួសអ៉ីចឹង។

បើតាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិរបស់ តារាស្រី សិចស៊ី ឌុច លីដា បានឲ្យដឹងថា រូបភាពកោត្រងោលក្បាលនេះ គឺជាឈុតថត នៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មចិន ដែលបានជ្រើសរើសយក កញ្ញា ឌុច លីដា មកសម្តែងក្នុងរឿងថ្មី ប៉ុន្តែតម្លៃខ្លួន កញ្ញា ឌុច លីដា នៅក្នុងផលិតកម្មរបស់ប្រទេសចិន គឺមិនបានបង្ហាញជាតួលេខឲ្យដឹងឡើយ គ្រាន់តែអាចសន្និដ្ឋានបានថា មានតម្លៃខ្ពស់ជាងការសម្តែង ឲ្យផលិតកម្មនៅក្នុងស្រុក។

គួរកត់សំគាល់ថា ក្រោយពីមានការបង្ហោះ និងចែកចាយរូប តារាសម្តែងសិចស៊ី កញ្ញា ឌុច លីដានេះ មានការចោទសួរ ជាច្រើនថា តើ ឌុច លីដា ទទួលបានតម្លៃប៉ុន្មាន រហូតដល់ថ្នាក់ហ៊ានកោត្រងោល ថតខ្សែភាពយន្តបែបនេះ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload