ករណីបោកគ្រាប់បែក ក្នុងខណ្ឌចំការមន គឺជារឿងស្នេហាត្រីកោណ

ភ្នំពេញ៖ ប្រភពព័ត៌មានពី ក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មានការពាក់ព័ន្ធនិងករណី បោកគ្រាប់បែកក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមនកាលពីថ្ងៃទី៦ កញ្ញាកន្លងមក ហើយមូលហេតុ នៃការបោកគ្រាប់បែកនេះ គឺកើតចេញពីរឿងស្នេហាត្រីកោណ ។

បើតាមប្រភពខាងលើបានបន្តទៀតថា ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២០ ខែកញ្ញាម្សិលមិញនេះ បន្ទាប់មកត្រូវបាននាំខ្លួនទៅកាន់ អគ្គស្នងការនគរបាលជាតិ ដើម្បីបន្តស្វែងរកជនដៃដល់ ដែលជាអ្នកបោកគ្រាប់បែក ពិតប្រាកដ ។

ជាមួយគ្នានេះមន្រ្តី ក្រសួងមហាផ្ទៃ ក៏លួចបង្ហើបឲ្យដឹងថា តាមការសួរនាំជំហានដំបង ករណីបោកគ្រាប់បែកនេះ គឺផ្តើមចេញពីរឿងស្នេហាត្រីកោណ ហើយមិនពាក់ព័ន្ធនិង អំពើភេរវកម្មនោះទេ ។

សូមបញ្ជាក់ថា ហេតុការណ៍បោក គ្រាប់បែកនេះ កើតឡើងនៅម៉ោង៧៖៤៥នាទីយប់ថ្ងៃទី៦ ខែកញ្ញានេះ ស្ថិតនៅចំកណ្តាលទ្រូង ផ្លូវលេខ១៦៣ ជិតនិងកែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់បឹងកេងកងទី៣ ក្នុងនោះមនុស្ស៤នាក់ បានរងរបួស ដែលរួមមានជនជាតិវៀតណាម, ជនជាតិឥណ្ឌា និងជនជាតិខ្មែរពីរនាក់ ឯសម្ភារៈខូចខាតរួមមាន រថយន្តចំនួន៣គ្រឿង និងកញ្ចក់ផ្ទះប្រជាពលរដ្ឋក្បែរនោះផងដែរ ដោយឡែងជនរងគ្រោះត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី និងពេទ្យកាល់ម៉ែត ។

ជនរងគ្រោះទាំង៤នាក់ ទី១.ជនរងគ្រោះជនជាតិឥណ្ឌា ឈ្មោះ Dharmendra Singh Kshetrimayum ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី, ទី២.ឈ្មោះ ម៉ឹង ហូវ ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន, ទី៣.ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះទាំងពីរនាក់ត្រូវបាន បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយម្នាក់ទៀតនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។

ដោយឡែករថយន្តដែល ខូចខាតរូមមាន រថយន្ត លុចស៊ីស RX-330 ត្រូវបានបំផ្ទុះចំពីក្រោម និងរថយន្ត Takoma និង Vigo ដែលកំពុងចតចោលតាមផ្លូវ ហើយក្នុងនោះ ក៏បានបណ្តាលឲ្យបែកកញ្ចក់ និងប៉ាន់ណូផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះផងដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត