ក្រុមហ៊ុន Century21 Cambodia សម្របទៅតាម «យុទ្ធសាស្ដ្រ និងចក្ខុវិស័យសាកលពេញលេញ» នៅក្នុងទីផ្សារអចលនវត្ថុ

ភ្នំពេញ៖ ដើម្បីឈានទៅសម្រេចបានឧស្សាហកម្មមួយកាន់តែ ប្រកបដោយកិច្ចសហប្រតិបត្ដិការ និងស៊ីជម្រៅ ក្រុមហ៊ុន Century21 បានបង្កើតក្រុម «អភិវឌ្ឍន៍យុទ្ធសាស្ដ្រធុរកិច្ចសាកល» ដែលទើបតែបញ្ចប់ទស្សនកិច្ចនៅ ទូទាំងពិភពលោក ដើម្បីចែករំលែកការយល់ដឹង អំពីស្ថានភាពរីកចម្រើននៃ វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

លោក Seraj Sutton នាយកគ្រប់គ្រងនៃក្រុម GSBD បាននិយាយថា យើងផ្ដោតចំបងលើការគិតគូរប្រកបដោយយុទ្ធសាស្ដ្រ និងជាលក្ខណៈសាកល ពោលគឺ យើងកម្ពស់ឱកាសវិនិយោគកម្ពុជាឲ្យមានលក្ខណៈសកម្ម ជាងមុននៅក្នុងទីផ្សារសាកល ហើយនឹងលើកកម្ពស់ ឱកាសវិនិយោគលើវិស័យអចលនវត្ថុសាកល នៅក្នុងប្រទេសកម្ពុជា សម្រាប់វិនិយោគិនកម្ពុជាផងដែរ។ លោកបន្ដថា ដើម្បីឲ្យសកម្មជាងមុននោះ យើងនឹងលើកកម្ពស់គម្រោងនៅក្នុងប្រទេសកម្ពុជាសម្រាប់ វិនិយោគគិននៅក្រៅប្រទេស តាមរយៈការធ្វើដំណើរ ការកសាងទំនាក់ទំនង និងបង្កើតបណ្ដាញ និងការលើកកម្ពស់ លើកម្ពស់ហើយ លើកកម្ពស់ទៀត។

លោក Seraj ក៏បានកត់សម្គាល់ផងដែរថា ចំនួនវិនិយោគិនយ៉ាងច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ កំពុងតែព្យាយាមធ្វើពីធកម្មលើ ផលប័ត្ររបស់ពួកគេ ហេតុនេះហើយទើបក្រុម GSBD បង្ហាញស្នើសុំអនុវត្ដ និងសម្រួលរចនាសម្ព័ន្ធជួញដូរលក្ខណៈ ពីរបៀបដែលវិនិយោគិនអចលនទ្រព្យកម្ពុជា អាចវិនិយោគនៅក្នុងគម្រោងក្រៅប្រទេស វិនិយោគិនបរទេសក៏អាច វិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយវិនិយោគិននៅក្រៅស្រុក អាចវិនិយោគលើគម្រោងក្រៅស្រុកផ្សេងទៀត តាមបណ្ដាប្រទេសនៅក្នុង និងក្រៅតំបន់។

លោក Seraj បានហៅវិធីនេះថាជា «យុទ្ធសាស្ដ្រ និងចក្ខុវិស័យសាកលពេញលេញ»។ លោកបានបន្ដថា យើងខ្ញុំមានសេចក្ដីរំភើបចិត្ដលើគម្រោង ទីក្រុងលម្អដោយព្រៃឈើ។ គម្រោងនេះគឺជាប្រភេទគម្រោងមួយ ដែលនឹងទាក់ទាញវិនិយោគិននៅទូទាំងពិភពលោក។

ចំពោះកិច្ចសហប្រតិបត្ដិការណ៍អន្ដរជាតិវិញ ក្រុមហ៊ុន Century21 Cambodia មានបំណងទាក់ទាញភាពជាដៃគូពីតាម បណ្ដាប្រទេសនានា ដូចជា ប្រទេសចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ជប៉ុន កូរ៉េ ថៃ បារាំង ឥណ្ឌា អូស្ដ្រាលី កាណាដា និងសហរដ្ឋអាមេរិក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត