តោះទៅញ៉ាំទាំងអស់គ្នា! «Lotteria Burger» បញ្ចុះតម្លៃពិសេស ឈុតមាន់បំពង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

ភ្នំពេញ៖ ពេលនេះឱកាសពិសេសបានមកដល់ហើយ! ដើម្បីចូលរួមចំណែកអបអរសាទរ នូវពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីនៃជាតិខ្មែរ និងការផ្សព្វផ្សាយដើម្បីទទួលបាន ប្រជាប្រិយភាពខ្លាំងជាងមុននោះ «Lotteria Burger» បានបញ្ចុះតម្លៃពិសេស ទៅដល់អតិថិជន ដែលតែងតែនិយមគាំទ្រ និងភ្លក្សរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ពិសា នូវភ្លៅមាន់បំពងក្តៅស្រួយ បូករួមជាមួយនឹងភេសជ្ជៈដ៏ត្រជាក់ចិត្ត ដែលប្រ៉ូសិននៃការបញ្ចុះតម្លៃនេះ គឺធ្វើឡើងត្រឹមតែរយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ គឺចាប់ផ្តើមពីថ្ងៃទី២០ កញ្ញា ដល់ថ្ងៃទី៥ តុលា ឆ្នាំ២០១៦។

បើតាមការឲ្យដឹងពីសំណាក់ លោក ចេន ចន្ថា អ្នកគ្រប់គ្រងចាត់ការទូទៅនៅ Lotteria សាខា AEON Mall បានឲ្យដឹងថា «សម្រាប់ការបញ្ចុះតម្លៃនេះ គឺមាននៅគ្រប់សាខារបស់ Lotteria ទាំងអស់ក្នុងរាជធានីភ្នំពេញរួមមាន៖ សាខាអ៊ីអនម៉ល (AEON Mall) ផ្សារទំនើបសូរិយា (SORYA) ផ្សារទំនើបសុវណ្ណា (SOVANNA) និងសាខានៅបណ្តោយផ្លូវមុន្នីវង្ស (MONIVONG) ផងដែរ។ ដោយបញ្ចុះតម្លៃនេះ គឺគិតចាំពីថ្ងៃទី២០ កញ្ញា ដល់ថ្ងៃទី៥ តុលា ដែលមានរយៈពេល១៥ថ្ងៃ សម្រាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះតែប៉ុណ្ណោះ។ ដោយធ្វើការបញ្ចុះតម្លៃ ៤,០០០រៀល (១ដុល្លារអាមេរិក) ក្នុងមួយ Set (ឈុតមាន់បំពង) ដែលមាន២រសជាតិ មាន់ហឹរ និងធម្មតា ឬហៅថា Spicy ឬ Original ផងដែរ»

លោកបន្តថា «...ហើយទាក់ទងនឹងការបញ្ចុះតម្លៃនេះដែរ គឺទីមួយដើម្បីអមអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងទីពីរដើម្បីផ្តល់ឱកាសឲ្យភ្ញៀវ គ្រប់មជ្ឈដ្ឋានទាំងអស់ មានឱកាសភ្លក្សរសជាតិ សាច់មាន់ដ៏ឆ្ងាញ់ពិសានេះផងដែរ។ សម្រាប់ក្នុងស្រុកខ្មែរនៅ Lotteria បន្ទាប់ពីប៊័រហ្គឺដ៏ឆ្ងាញ់ពិសាហើយនោះ ក្នុងនោះសាច់មាន់ពិតជាមានរសជាតិ ឈ្ងុយឆ្ងាញ់មែនទែន។ ជាពិសេសគឺភ្លៅមាន់បំពងរសជាតិហឹររបស់ Lotteria គឺពិតជាហឹរឆ្ងាញ់ ខុសប្លែកពីគេតែម្តង។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ Lotteria ក៏មានការរួមចំណែកគាំទ្រខ្ពស់ និងប្រូម៉ូត ក្នុងការទទួលយកប្រាក់រៀលផងដែរ។ ដោយឡែកសម្រាប់ភ្ញៀវ ដែលផ្តល់ឲ្យយើងនូវលុយដុល្លារ ក៏យើងនៅតែរីករាយ ក្នុងការទទួលយកជាធម្មតាផងដែរ។...ខ្ញុំជឿជាក់ថាសម្រាប់ភ្ញៀវ ដែលធ្លាប់បានមកញ៉ាំនៅ Lotteria ហើយនោះ ច្បាស់ជាពួកគាត់ជាប់ចិត្ត ជាមួយនឹងរសជាតិដ៏ឆ្ងាញ់ពិសាជាពុំខាន»​

គួរឲ្យដឹងថា Lotteria Burgar មានការផ្តល់ជូនពិសេស ជាមួយនឹងឈុតមាន់បំពងដូចជា៖

• មាន់បំពង ២ដុំ + Pepsi + ដំឡូង = ១៥,៥០០៛ តែប៉ុណ្ណោះ។

• មាន់បំពង ២ដុំ + Pepsi + មឹកបំពង = ១៩,០០០៛ តែប៉ុណ្ណោះ ។

**បញ្ជាក់៖ ការផ្តល់ជូនពិសេស ឬបញ្ចុះតម្លៃនេះ គឺសម្រាប់តែឈុតមាន់បំពង ២ឈុតនេះតែប៉ុណ្ណោះ។

=> សម្រាប់ឈុតមាន់បំពង២ដុំ + Pepsi + ដំឡូង

• Spicy (រសជាតិហឹរ) តម្លៃ ២៣,៥០០៛ នៅសល់ត្រឹមតែ ១៩,៥០០៛ តែប៉ុណ្ណោះ។

• Original (រសជាតិធម្មតា) តម្លៃ ១៩,៥០០៛ នៅសល់ត្រឺមតែ ១៥,៥០០៛ តែប៉ុណ្ណោះ។

=> សម្រាប់ឈុតមាន់បំពង២ដុំ + Pepsi + មឹកបំពង

• Spicy (រសជាតិហឹរ) តម្លៃ ២៧,០០០៛ នៅសល់ត្រឹមតែ ២៣,០០០៛ តែប៉ុណ្ណោះ។

• Original (រសជាតិធម្មតា) តម្លៃ ២៣,០០០៛ នៅសល់ត្រឺមតែ ១៩,០០០៛ តែប៉ុណ្ណោះ។

ក្រៅពីនេះ នៅឡត់តេរៀ ក៏មានបម្រើនូវអាហារជាច្រើនទៀតរួមមាន ជាប្រភេទប៊័រហ្គឺរមានច្រើនរសជាតិ (រសជាតិសាច់បង្គាពិសេស សាច់មាន់ហឹរ...) មាន់បំពង ដំឡូងបារាំងបំពង មឹកបំពង ការ៉េម ភេសជ្ជៈ (ទឹកដោះគោ ទឹកក្រូចស្រស់ មីឡូ ទឹកសុទ្ធ...) និងអាហារឆ្ងាញ់ជាច្រើនបន្ថែមទៀតផងដែរ ដែលប្រកបដោយការយកចិត្តទុកដាក់ ផ្នែកអនាម័យខ្ពស់ និងគុណភាព ដែលសុទ្ធសឹងតែឈ្ងុយឆ្ងាញ់ពិសាតែម្តង។

ឈុតពិសេសនេះមានតែនៅក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌនេះតែប៉ុណ្ណោះ។ ដូច្នេះកុំឲ្យឱកាសដ៏ល្អនេះ កន្លងហួសទៅ សម្រាប់អ្នកដែលពេញនិយម និងចូលចិត្តញ៉ាំមាន់បំពង កុំភ្លេចទៅញ៉ាំទាំងអស់គ្នានៅ Lotteria ណា!

សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់ គេហទំព័រហ្វេសប៊ុកផេក 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តោះទៅញ៉ាំទាំងអស់គ្នា! «Lotteria Burger» បញ្ចុះតម្លៃពិសេស ឈុតមាន់បំពង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

តោះទៅញ៉ាំទាំងអស់គ្នា! «Lotteria Burger» បញ្ចុះតម្លៃពិសេស ឈុតមាន់បំពង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

តោះទៅញ៉ាំទាំងអស់គ្នា! «Lotteria Burger» បញ្ចុះតម្លៃពិសេស ឈុតមាន់បំពង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
រូបភាព៖ ឈុតមាន់បំពង ២ដុំ + Pepsi + ដំឡូង

តោះទៅញ៉ាំទាំងអស់គ្នា! «Lotteria Burger» បញ្ចុះតម្លៃពិសេស ឈុតមាន់បំពង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
រូបភាព៖ ឈុតមាន់បំពង ២ដុំ + Pepsi + មឹកបំពង