Xiaomi ​ចេញ​លក់​កាមេរ៉ា​ ​Mirrorless​ ​តម្លៃ​ជាង​ ​៣០០​ ​ដុល្លារ

Xiaomi​ ​ទើប​បញ្ចេញ​កាមេរ៉ា​ ​Mirrorless​ ​ដំបូង​របស់​ខ្លួន​ម៉ូដែល​ ​ Xiaoyi M1​ ​ដែល​មាន​រូបរាង​តូច​ស្រួល​យក​តាម​ខ្លួន​ ​ហើយ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប។

 

Xiaomi ​ចេញ​លក់​កាមេរ៉ា​ ​Mirrorless​ ​តម្លៃ​ជាង​ ​៣០០​ ​ដុល្លារ

 

M1​ ​មាន​បំពាក់​ ​Sensor​ ​ចាប់​រូបភាព​កម្រិត​ ​២០​ ​មេហ្គាភិចសែល​ ​ISO​ ​ខ្ពស់​បំផុត​ ​២៥ ៦០០​ ​មាន​ភ្លើង​ ​Flash​ ​ភ្ជាប់​មក​ជា​ស្រេច​ ​និង​មាន​ ​Viewfinder​ ​ប្រភេទ​ ​Electronic។ លើស​ពី​នេះ​ ​M1​ ​មាន​អេក្រង់​ ​Touch Screen​ ​ទំហំ​ ​៣​ ​អ៊ីញ​ ​ដែល​មាន​កម្រិត​រូប​ភាព​ ​720 x 480​ ​ភិចសែល។

 

កាមេរ៉ា​ម៉ូដែល​នេះ​ ​នឹង​ដាក់​លក់​មុន​គេ​លើ​គេហទំព័រ​ចិន​ ​JD.com​ ​នា​ថ្ងៃ​ ​២៣​ ​កញ្ញា​ ​២០១៦​ ​ជា​មួយ​តម្លៃ​ ​៣៣០​ ​ដុល្លារ​ ​ដោយ​គិត​ជាមួយ​ ​Lens​ ​12-40mm f/3.5-5.6 និង​ ​៤៥០​ ​ដុល្លារ​ ​ដោយ​គិត​ជា​មួយ​ ​Lens​ ​42.5mm f/1.8៕

 

អាន​បន្ត​ ​៖​ ដឹង​តម្លៃ KTM DUKE ០១៥ សល់​ប៉ុន្មាន​អត់?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​engadget