គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016

(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែ​កញ្ញា​នេះ បាន​ដឹក​នាំ​កូន​ក្រុម​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​ហើយ ដើម្បី​បោះ​ជំរុំ​ហ្វឹក​ហាត់​រយៈ​ពេល ១០​ថ្ងៃ​នៅ​ទី​នោះ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពាក់កណ្ដាលខែតុលាខាងមុខ។

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានេះ បានឲ្យដឹងថា បេសកកម្មបោះជំរុំហ្វឹកហាត់ក្រៅប្រទេសនេះ គឺជាឱកាសដ៏ពិសេស ដើម្បីជំរុញសមត្ថភាពកីឡាករឲ្យបានល្អ សម្រាប់ត្រៀមប្រកួតប្រជែងដណ្ដើមកៅអីវគ្គបន្ដនៃពានរង្វាន់ AFF Suzuki Cup 2016 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខ នៅក្នុងរាជធានីភ្នំពេញ ។

លោកបន្ដថា ក្នុងឱកាសនោះដែរ ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងមានការប្រកួតកម្ដៅសាច់ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរីប្រមាណ ៣ប្រកួតផងដែរ មុននឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីត្រៀមប្រកួតមិត្តភាពផ្លូវការជាមួយក្រុមហុងកុង នៅថ្ងៃទី០៦ ខែតុលា និងបន្ដជួបក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ។

ចំពោះគូប្រជែងនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 របស់ក្រុមគោព្រៃកម្ពុជា រួមមានប្រ៊ុយណេ ទីម័រខាងកើត និងឡាវ ដោយត្រូវដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រពូលB ដែលមានក្រុមខ្លាំង ៣ក្រុមកំពុងរង់ចាំ មានដូចជាក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ខណៈការប្រកួតជុំផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាបានបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ U-19 ថៃដែលជាក្រុមការពារតំណែងជើងឯក​ នៃវគ្គជម្រុះប្រចាំពូល B ពានរង្វាន់ប្រចាំអាស៊ាន AFF U-19 Youth Championships 2016។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Hay Day ស្ថិតក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាមនោះ ក្រុមគោ ព្រៃកម្ពុជា មានឱកាសនាំមុខ១គ្រាប់មុន ពីការធ្វើបានសម្រេចដោយកីឡាករ ដាវីដ នៅនាទីទី៨ មុនពេលដែលយុវជន ថៃបានធ្វើការវាយបកនាំមុខ ២-១ វិញនៅនាទីទី២៨ និងនាទីទី៣០ មុនពេលដែលការប្រកួតក្នុងវគ្គទី២បន្តទៀត ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតទេ។

សូមបញ្ជាក់នេះជាការបរាជ័យលើកទី៥របស់ក្រុមគោព្រៃ U-19 កម្ពុជា ក្រោមថ្វីជើងរបស់ថៃ តែអាចបំបែកពងមាន់ក្រុម ខ្លាំងនេះបានហើយ ក្រៅពីធ្លាប់ចាញ់ ៧-០ ៦-០ ៥-០ និង ៣-០ ពីប្រវត្តិជួបគ្នានាពេលកន្លងមកក្នុងពានរង្វាន់នេះដូច គ្នា។

៣ប្រកួតរបស់កម្ពុជា ទើបតែឈ្នះ១ ទទួលបាន៣ពិន្ទុ និងចាញ់២ដង ពុំដែលស្មើឡើយ ដោយស៊ុតបញូលទីគេបាន ៤គ្រាប់ និងរបូតវិញ៤គ្រាប់ដូចគ្នា ដែល១ប្រកួតដំបូងបានចាញ់ U-19 អូស្រ្តាលី ២-០ ឈ្នះ U-19 ឡាវ ៣-០ មុនមក ចាញ់ U-19 ថៃ ក្រោមលទ្ធផល ២-១ ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២១០៦នេះ។ ១ប្រកួតបន្តទៀតរបស់កម្ពុជា ត្រូវជួប ក្រុម U-19 មីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ ទី១៨ មុនទៅប៉ះ U-19 ឥណ្ឌូនេស៊ី ថ្ងៃទី២០ កញ្ញាជាកិច្ចបញ្ចប់វគ្គជម្រុះសន្សំពិន្ទុ ក្នុងពូល B៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016

គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016

គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016

គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016

គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016

គោ​ព្រៃ​កម្ពុជា ចេញ​ទៅ​ហាត់​នៅ​សិង្ហ​បុរី ១០​ថ្ងៃ​ត្រៀម AFF Suzuki Cup 2016