​គួរ​ងូតទឹក​បែប​ណា​ឲ្យ​កូន​ទើប​មិន​មាន​គ្រោះថ្នាក់​?

​គួរ​ងូតទឹក​បែប​ណា​ឲ្យ​កូន​ទើប​មិន​មាន​គ្រោះថ្នាក់​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​របៀប​កក់សក់​ឲ្យ​កូន​ដោយ​អាច​ចៀស​ពី​អាការៈ​ផ្តាសាយ​រួចមក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ងូតទឹក​ឲ្យ​កូន​ដោយ​មាន​សុវត្ថិភាព​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​ងូតទឹក​ឲ្យ​កូន អ្នក​ត្រូវ​តែ​ត្រៀម​កន្សែង​មួយ​នៅ​ជិត​ខ្លួន​។ នៅពេល​ដែល​អ្នក​ចង់​ទៅ​បើកទ្វារ ឬ​លើក​ទូរស័ព្ទ​អ្នក​អាច​យក​កន្សែង​រុំហើយ​ពរ​កូន​ទៅ​ជាមួយ ដោយ​មិន​ត្រូវ​ទុក​គេ​ឲ្យនៅ​ម្នាក់​ឯង​នោះ​ទេ​។​
  2. ​នៅពេល​ដែល​អ្នក​ងូតទឹក​ឲ្យ​កូន អ្នក​ត្រូវ​តែ​ដាក់​ទឹក​មុន​ទើប​ដាក់​កូន​ចូល​ទៅ​ក្រោយ ព្រោះ​ខ្លាច​រលាក​ត្រូវ​ស្បែក​កូន​។​
  3. ​នៅពេល​ដែល​អ្នក​ដាក់​ទឹក អ្នក​ត្រូវ​តែ​ដាក់​ទឹក​ត្រជាក់​សិន ទើប​ដាក់​ទឹ​កក្តៅ នោះ​វា​នឹង​អាចជួយ​កាត់​អត្រា​នៃ​ការ​រលាក​របស់​កូន​បាន​។​
  4. ​កូន​ដែល​មាន​អាយុ​ក្រោម​៦​ខែ អ្នក​គួរតែ​ដាក់​ទឹក​ដែល​មាន​ជម្រៅ​ពី​៥​ទៅ​៨​សង់ទីម៉ែត្រ​បាន​ហើយ​។​
  5. ​ទារក​ដែល​ទើប​នឹង​កើត អ្នក​អាច​ងូតទឹក​ឲ្យគេ​ម្តង​ពីរ​ដង​បាន​ក្នុង​មួយអាទិត្យ​។​
  6. ​ចុងក្រោយ​អ្នក​មិន​គួរ​ទុក​កូន​ចោល​ក្នុង​ទឹក​នោះទេ ព្រោះ​កូន​អាច​លង់​បាន​យ៉ាង​ងាយ​បំផុត​ក្នុង​ជម្រៅ​ត្រឹម​៣​សង់ទីម៉ែត្រ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ babytree.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។