​កូន​ក្នុង​ផ្ទៃ ឪពុក​គួរតែមាន​តួនាទី​អប់រំ​បែបណា​?

​កូន​ក្នុង​ផ្ទៃ ឪពុក​គួរតែមាន​តួនាទី​អប់រំ​បែបណា​?

​នៅពេល​ដែល​កូន​នៅ​មិនទាន់​កើត​ចេញ​មក ហើយ​នៅក្នុង​ផ្ទៃ មិន​ត្រឹមតែ​អ្នក​ម្តាយ​ត្រូវតែ​អប់រំ​កូន​នោះ​ទេ លោកឪពុក​ក៏មាន​តួនាទី​ក្នុង​ការអប់រំ​ដូចគ្នា​ដែរ​។ ដូចនេះ​តើ​លោកឪពុក​គួរតែ​អប់រំ​កូន​ក្នុង​ផ្ទៃ​បែប​ណា​ទៅ​?

​នៅពេល​ដែល​អ្នក​មាន​ពេល អ្នក​គួរតែ​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ​ឲ្យបាន​ច្រើន ដោយ​និយាយ​រឿង​មួយចំនួន​ដែល​ទាក់ទង​នឹង​ការស្រឡាញ់ និង​ក្តី​រំពឹងរបស់​អ្នក​ចំពោះ​កូន​។ ឧទាហរណ៍ “​អ្នក​អាច​និយាយបាន​ថា​កូន​សម្លាញ់ តើ​កូន​ដឹង​ទេ​ថា​ប៉ា​ស្រឡាញ់​កូន​យ៉ាងណា កូន​នៅ​ក្នុង​ពោះ​របស់​ម៉ាក់​ម៉ាក់​ត្រូវតែ​លូតលាស់​ដោយមាន​សុខភាព​ល្អ ហើយ​ត្រូវតែ​ឆ្លាត និង​ស្អាត​ណា៎​។​” អ្នក​គួរតែ​និយាយ​ជាមួយ​គេ ដោយ​មិន​ត្រូវ​គិត​ថា​កូន​នៅក្នុង​ផ្ទៃ​នៅឡើយ មិន​ត្រូវ​ខ្វល់​ទេ​។ បើ​អ្នក​មិន​ចេះ​និយាយ អ្នក​អាច​ច្រៀង ឬ​និយាយ​រឿង​ដែល​អ្នក​នៅ​ពី​តូច​ឲ្យ​កូន​ស្តាប់​បាន នោះ​កូន​នឹង​ចូល​ចិត្ត​ស្តាប់​ណាស់​។ ដូចនេះ​កូន​នឹង​អាច​លូតលាស់​បានល្អ​ក្នុង​ផ្ទៃ​នៅពេល​ដែល​អ្នក និង​អ្នក​ម្តាយ​តែងតែ​និយាយ​ជាមួយ​កូន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា​Tina
​ប្រភព ៖ babytree.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​កូន​ក្នុង​ផ្ទៃ ឪពុក​គួរតែមាន​តួនាទី​អប់រំ​បែបណា​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:សុខភាពស្ដ្រី
Tags: