បុរសអ្នកទទួលភ្ញៀវពេទ្យស្ទុះចាប់ទារកសល់ប្រហែលកន្លះម៉ែត្រពីដី ខណៈឪពុកកូនដំបូងបោះទម្លាក់ប៉ងសម្លាប់ (VDO)

វាលាដំបូងនៃការចាកចេញពីមន្ទីរពេទ្យ ជាមួយទារកនៅក្រហមរងាល គឺជាខណៈពេលមួយដ៏មហាធំធេង សម្រាប់ឪពុកម្តាយគ្រប់រូប ។ ប៉ុន្តែ ឪពុករូបនេះវិញ ប្រែជាមានចិត្តកំណាចឃោរឃៅប៉ុនប៉ងសម្លាប់កូនង៉ែតដំបូងរបស់ខ្លួន ដោយទម្លាក់វាចេញពីដៃគ្មានត្រាប្រណី ។

ប៉ុន្តែ សំណាងហើយ ដែលបានអ្នកទទួលភ្ញៀវពេទ្យប្រុសម្នាក់ដែលមានឈ្មោះ Leonardo Araujo ក្រឡេកឃើញទាន់ ហើយគាត់ក៏បានស្រវ៉ាស្ទុះចាប់ក្រសោបដៃម្ខាងយ៉ាងលឿន ខណៈទារកប្រុសនោះធ្លាក់ប្រហែលកន្លះម៉ែត្រពីដី ។

ហេតុការណ៍ស្ទើរគាំងបេះដូងនេះ បានកើតឡើងនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Teofilo Otoni នៃប្រទេសប្រេស៊ីល និងត្រូវបានកាមេរ៉ាឃ្លាំមើលមន្ទីរពេទ្យចាប់បាន ។

លោក Araujo ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យនោះអស់រយៈពេល ១៤ ឆ្នាំ បាននិយាយថា គាត់បានកំពុងបញ្ចប់ការបំពេញក្រដាសស្នាមឲ្យម្តាយទារក ដើម្បីនាងអាចអញ្ចើញទៅផ្ទះបាន នៅពេលនោះ កើតហេតុការណ៍ដ៏រន្ធត់នោះក៏បានកើតឡើងតែម្តង ។

ទោះយ៉ាងណា ទារកឈ្មោះ Enzo ពុំទទួលរងរបួសនោះទេនៅក្នុងហេតុការណ៍នេះ ហើយត្រូវបានម្តាយរបស់គេបីយកទៅផ្ទះប្រហែល ៣០ នាទី ក្រោយមក ៕


Related Posts