កំព្យូទ័រម៉ូដែល XPS 13 របស់ DELL ជាគូប្រជែងនឹង MacBook Air

កំព្យូទ័រម៉ូដែល XPS 13 របស់ Dell គឺជាដៃគូប្រជែងមួយគួរឱ្យកត់សំគាល់ជាមួយនឹងកំព្យូទ័រ MacBook Air របស់ Apple ។សម្រាប់ម៉ូឌែលថ្មីរបស់ Dell ដែលបង្ហាញខ្លួននៅចុងឆ្នាំ ២០១៦ នេះ គឺជាប្រភេទកំព្យូទ័រយួរដៃមួយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10 ប្រើបន្ទះឈីបជំនាន់ ទី ៧ របស់ Intel ចំនួន ២ ប្រភេទ ។

កំព្យូទ័រម៉ូដែល XPS 13 របស់ DELL ជាគូប្រជែងនឹង MacBook Air

វាមានពីរម៉ូឌែលគឺម៉ូឌែលមានល្បឿនដំណើរការប្រភេទ Core i5 និង Core i7 មានទំហំអង្គចង ចាំ 8GB និងទំហំផ្ទុកឯកសារ 256GB ប្រភេទ SSD ដូចគ្នា ។ ប៉ុន្តែអេក្រង់របស់ i5 មានដង់សីុតេពណ៌កម្រិត full HD និង i7 មានដង់សីុតេប្រភេទ quad HD ។ក្រុមហ៊ុន Dell បានអះអាងថា ថាមពលថ្មរបស់ម៉ូដែល i5 អាចប្រើបានរហូតដល់ទៅ ២២ ម៉ោង ចំណែកឯ ម៉ូឌែល i7 វិញអាចប្រើបានរយៈពេលតែ ១៣ ម៉ោងប៉ុណ្ណោះ ។

កំព្យូទ័រម៉ូដែល XPS 13 របស់ DELL ជាគូប្រជែងនឹង MacBook Air

លក្ខណៈសម្បតិ្តផ្សេងមួយចំនួនទៀតដែលមាននៅក្នុងកំព្យូទ័រនេះ គឺពិតជាមិនធ្វើឱ្យអ្នកប្រើប្រាស់អន់ចិត្តនោះទេ ដោយតួ និង រូបរាងរបស់វាផលិតឡើងដោយស្រោបពីសារធាតុអាលុយមីញ៉ូម សារធាតុកាបោន និង បំពាក់អេក្រង់ប្រភេទកញ្ចក់ Gorilla Glass អាចការពារការបែកដោយប្រការចៃដន្យណាមួយ ។

កំព្យូទ័រម៉ូដែល XPS 13 របស់ DELL ជាគូប្រជែងនឹង MacBook Air

កំព្យូទ័រយួរដៃនេះ នឹងចេញលក់នៅលើទីផ្សារក្នុងខែតុលាខាងមុខក្នុងតម្លៃ ៧៩៩ ដុល្លារ សម្រាប់ម៉ូដែល i5 និង ម៉ូដែល i7 តម្លៃ ១៣៩៩ ដុល្លារ ៕

ប្រភព ៖ pmhotnews

  • កំព្យូទ័រម៉ូដែល XPS 13 របស់ DELL ជាគូប្រជែងនឹង MacBook Air已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: