អឺរ៉ុបនឹងមានទាហានដាច់ ដោយឡែករបស់ខ្លួន

អឺរ៉ុបនឹងមានទាហានដាច់ ដោយឡែករបស់ខ្លួន

បច្ចុប្បន្នអឺរ៉ុបពឹងផ្អែកទៅលើកម្លាំងណាតូស្ទើរ តែទាំងស្រុងក្នុងការការពារសន្តិសុខ។ ណាតូគឺជាស្ថាប័នស្ថិត នៅក្រោមឥទ្ធិពលរបស់អាមេរិក។ ទាំងនោះហើយអាចធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាគ្រោះថ្នាក់បើមានសង្រ្គាម កើតឡើងអឺរ៉ុបមិនអាចការពារខ្លួនឯងបានឡើយ ចំណែកណាតូរវល់តែធ្វើ សង្គ្រាមនៅខាងក្រៅ។

ចំណុចទាំងនេះហើយបានជាប្រធាន គណៈកម្មការអឺរ៉ុបលោកហ្សង់ក្លូដ យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់ ឲ្យមាន កងទ័ពការពាររួមមួយនៅអឺរ៉ុប។ លោក យ៉ុងកឺបានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាព សន្តិ សុខដែលអឺរ៉ុបត្រូវ ទទួលខុសត្រូវទាំងអស់គ្នា។ កាលពីថ្ងៃ អង្គារប្រធានាធិបតីបារាំងក៏បានគាំទ្រឲ្យមានការ ពង្រឹងសន្តិសុខ និងផ្នែកយោធា នៅអឺរ៉ុបផងដែរ។ លោកហ្សង់ក្លូដ យ៉ុងកឺ បានលើកឡើងនៅចំពោះមុខសភាអឺ រ៉ុប កាលពីថ្ងៃពុធកន្លងមកនេះពីបំណងចង់ឲ្យអឺរ៉ុបមានកងទ័ពរួមគ្នាមួយឡើង។ លោកយ៉ុងកឺចង់ឲ្យអឺរ៉ុបមាន ធនធានយោធារួមគ្នា។

កង្វះកិច្ចសហប្រតិបត្តិការយោធារួមគ្នារបស់អឺរ៉ុបក្នុងការការពារសុវត្ថិភាពសន្តិសុខ ធ្វើឲ្យអឺរ៉ុបខាតបង់ថវិកា ពី២០ពាន់លានអឺរ៉ូ ទៅ១០០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ យោង តាមប្រធានគណៈកម្មការអឺរ៉ុបការដែលសហ ភាពអឺរ៉ុបមានធនធានយោធារួមក៏ អាចជាលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅ មកជាមួយអង្គការអូតង់ដែរ។

លោក យ៉ុងកឺ ក៏បានបង្ហាញនូវការគាំទ្រ សកម្មភាពរបស់គណៈកម្មការអឺរ៉ុបប៉ុន្មាន ខែចុងក្រោយនេះក្នុងការការ ពារព្រំដែនខាង ក្រៅអឺរ៉ុបដែលកំពុងរងបញ្ហាលំហូរចូលនៃជនភៀសខ្លួន។ លោកបានសន្យាពង្រាយកងការពារ ព្រំដែននៅក្រៅព្រំដែនប្រទេសប៊ុលហ្គារី យ៉ាងហោច២០០នាក់ចាប់ពី ខែតុលាក្រោយនេះទៅ។ដោយឡែក ប្រ ធានគណៈកម្មការអឺរ៉ុបបានឆ្លៀតស្នើឲ្យមានការពង្រឹងទីភ្នាក់ងារអឺរ៉ុបប៉ូលដែលជាប៉ូលិសផ្នែកឧក្រិដ្ឋអន្តររដ្ឋាភិ បាល៕

ប្រភព ៖ nokorwatnews

  • អឺរ៉ុបនឹងមានទាហានដាច់ ដោយឡែករបស់ខ្លួន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: