សារធាតុ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ កូរ៉េខាងជើង ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ ចិន

សារធាតុ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ កូរ៉េខាងជើង ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ ចិន

ប៉ូលិស ចិន កំពុងស៊ើបអង្កេតទៅលើក្រុមហ៊ុន ហុងទៀង  មានទីស្នាក់ការក្នុងទីក្រុង ទានដុង ខេត្ត ឡៅនីង ភាគខាងជើងប្រទេស ចិន ដែលអាជ្ញាធរសង្ស័យថា កំពុងធ្វើពាណិជ្ជកម្មសម្ភារសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ជាមួយនឹងប្រទេស កូរ៉េខាងជើង ដែលជាឧក្រិដ្ឋកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ការស៊ើបអង្កេតនេះ ជំរុញដោយមន្ត្រីក្រសួងយុត្តិធម៌ ដែលបានព្រមានអំពីសកម្មភាពឧក្រិដ្ឋរបស់ក្រុមហ៊ុន ហុងទៀង  ក្នុងទីក្រុង ទានដុង តាមរយៈព័ត៌មានដែលផ្ដល់ឲ្យដោយភ្នាក់ងារ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលបញ្ជាក់ថា ក្រុមហ៊ុន កំពុងជួយដល់កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ  កូរ៉េខាងជើង ។

របាយការណ៍ស៊ើបអង្កេត បញ្ជាក់ថា មានពាណិជ្ជកម្មសារធាតុ អាឡុយមីញ៉ូមអ៊ុកស៊ីដ ដែលក្រុមហ៊ុន ហុងទៀង លក់ទៅឲ្យប្រទេស កូរ៉េខាងជើង ក្នុងនោះមានការដឹកជញ្ជូនទំនិញនេះចំនួនពីរលើក ជាទំនិញមានតម្លៃជាង ២៥ ម៉ឺនដុល្លារ ចូលទៅក្នុងប្រទេស កូរ៉េខាងជើង កាលពីខែ កញ្ញា ឆ្នាំ ២០១៥ ។
កាលពីដើមឆ្នាំ ២០១៦ ប្រទេស ចិន បានអនុម័តច្បាប់ដាក់ទោសទៅលើក្រុមហ៊ុនទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយប្រទេស កូរ៉េខាងជើង ។ ចំណែកម្ចាស់ក្រុមហ៊ុន ហុងទៀង គឺអ្នកស្រី ម៉ា សៅហុង (Ma Xiaohong) ធ្លាប់បាននិយាយថា ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ប្រទេស កូរ៉េខាងជើង គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះប្រទេសនេះបានត្រៀមរៀបចំជាយូរមកហើយ ។
ប្រភព ៖ kqube
  • សារធាតុ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ កូរ៉េខាងជើង ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ ចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: