សាច់ឈាម​អតីត​គ្រួសារ​អភិជន​នៅ​អង់គ្លេស ត្រូវ​គេ​សម្លាប់​នៅ​ហ្វីលីពីន ដោយសារ​តែ​គ្រឿងញៀន

កូនស្រីអតីតមេក្រុមសង្គមងងឹតដ៏ធំ ដែលរកស៊ីជួញដូរគ្រឿងញៀន បើកផ្ទះបន និងជាអ្នកយកការណ៍ឲ្យប៉ូលិសផងដែរនោះ ពេលនេះត្រូវគេសម្លាប់ រួចបោះចោលតាមថ្នល់ ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Rodrigo Duterte ដែលសម្លាប់មិនរើសមុខ ឲ្យតែនរណាពាក់ព័ន្ធនឹងគ្រឿងញៀន ។Maria Aurora Moynihan ស្ថិតក្នុងវ័យ៤៥ឆ្នាំ ជាកូនស្រីរបស់លោក Anthony Patrick Andrew Cairnes Berkeley Moynihan ជាកូនចៅជំនាន់ទី៣ នៃត្រកូល Baron Moynihan ដែលមានប្រភពចេញពីគ្រួសារត្រកូលអភិជននៅអង់គ្លេស តាំងពីឆ្នាំ១៩២៩មកម្ល៉េះ តែក្រោយមកលោក Anthony Moynihan បានភៀសខ្លួនចេញពីអង់គ្លេស បន្ទាប់ពីរងបទចោទប្រកាន់ជាង៥០ករណី ។

សាច់ឈាម​អតីត​គ្រួសារ​អភិជន​នៅ​អង់គ្លេស ត្រូវ​គេ​សម្លាប់​នៅ​ហ្វីលីពីន ដោយសារ​តែ​គ្រឿងញៀន

លោក Anthony Moynihan បានរត់មករស់នៅក្នុងប្រទេសហ្វីលីពីន ដោយធ្វើជាអ្នកជួញដូរថ្នាំញៀន បើកបនស្រី និងរបរសង្គមងងឹតជាច្រើនទៀត ដោយមានលោក Ferdinand Marcos ជាប្រធានាធិបតីហ្វីលីពីនពេលនោះ ធ្វើជាខ្នងបង្អែក ។អាណាចក្រគ្រឿងញៀនរបស់ Anthony Moynihan បានបង្កើតឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៩៨៨ លោកបានជួយប៉ូលិស ចាប់មេជួញដូរគ្រឿងញៀនដ៏ធំម្នាក់ទៀត ដែលប្រហែលជាគូរប្រជែងរបស់លោក នោះគឺ លោក Howard Marks ដោយប្រើវិធីសាស្ត្រ ថតសំឡេងទុកពេលពិភាក្សាការជួញដូរជាមួយគ្នា ។

សាច់ឈាម​អតីត​គ្រួសារ​អភិជន​នៅ​អង់គ្លេស ត្រូវ​គេ​សម្លាប់​នៅ​ហ្វីលីពីន ដោយសារ​តែ​គ្រឿងញៀន

ងាកមកដល់អ្នកនាង Maria Aurora Moynihan វិញ នាងជាអ្នកកាន់សញ្ជាតិ២ នោះគឺអង់គ្លេសផង និងហ្វីលីពីនផង ដោយនាងធ្លាប់ត្រូវប៉ូលិសចោទប្រកាន់ថា មានការរកស៊ីពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក្នុងពេលបច្ចុប្បន្ននេះ នាងគ្រាន់តែជាអ្នកបានធានានៅក្រៅឃុំប៉ុណ្ណោះ ដោយសារតែការចោទប្រកាន់កាលពីឆ្នាំ២០១៣ ។សាកសពរបស់អ្នកនាង Maria Aurora Moynihan ត្រូវគេយកមកប្លុងចោលនៅតាមផ្លូវ ដោយរថយន្តមួយគ្រឿង អមជាមួយក្រដាសបញ្ជាក់ថា នាងជាអ្នកលក់គ្រឿងញៀនឲ្យពួកតារាល្បីៗ ជាក់ស្ដែងអ្នកនាងក៏ជាបងប្អូនស្រី របស់តារាសម្ដែងហ្វីលីពីនដ៏ល្បីមួយរូបដែរ នោះគឺអ្នកនាង Maritoni Fernandez

សាច់ឈាម​អតីត​គ្រួសារ​អភិជន​នៅ​អង់គ្លេស ត្រូវ​គេ​សម្លាប់​នៅ​ហ្វីលីពីន ដោយសារ​តែ​គ្រឿងញៀន

សូមបញ្ជាក់ថា ការស្លាប់របស់អ្នកជំនាន់ក្រោយ នៃត្រកូល Baron Moynihan នេះ ជាជងរងគ្រោះដែលស្ថិតក្នុងឋានៈខ្ពស់បំផុត ព្រោះនៅប្រទេសអង់គ្លេសបច្ចុប្បន្ននេះ មានតែត្រកូលរាជវង្សប៉ុណ្ណោះ ដែលមានសិទ្ធប្រើត្រកូលតៗគ្នាបែបនេះ តែលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានអនុញ្ញាតឲ្យសមាជិកសភា៩២នាក់ នៅអាចបន្តប្រើត្រកូលតៗគ្នានេះបាន ៕

សាច់ឈាម​អតីត​គ្រួសារ​អភិជន​នៅ​អង់គ្លេស ត្រូវ​គេ​សម្លាប់​នៅ​ហ្វីលីពីន ដោយសារ​តែ​គ្រឿងញៀន

ប្រភព ៖ kqube

  • សាច់ឈាម​អតីត​គ្រួសារ​អភិជន​នៅ​អង់គ្លេស ត្រូវ​គេ​សម្លាប់​នៅ​ហ្វីលីពីន ដោយសារ​តែ​គ្រឿងញៀន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: