ចាក់​ ៤ កាំបិត​ហើយ​សុំ​បើក​​ឡាន​ជូន​ទៅ​ផ្ទះ ដល់​​ពាក់​កណ្តាល​ផ្លូវ​ចាក់​ថែម ១ កាំបិត​ទៀត

បុរសលួចសៅគ្រីម្នាក់នៅក្រុងហុងកុងឈ្មោះឆេង បក្សយៀវ (Cheng Pak-Yiu) វ័យ ៣៧ ឆ្នាំបានជួបគ្នាជាមួយនឹងមិត្តស្រីវ័យ ២៩ ឆ្នាំម្នាក់តាមបណ្តាញសង្គម ហើយក៏បានចាប់ផ្តើមស្នេហាលួចលាក់ជាមួយគ្នាកាលពីខែ មករា ឆ្នាំមុន និងបានបែកគ្នាកាលពី ៥ ខែមុននេះ។

ចាក់​ ៤ កាំបិត​ហើយ​សុំ​បើក​​ឡាន​ជូន​ទៅ​ផ្ទះ ដល់​​ពាក់​កណ្តាល​ផ្លូវ​ចាក់​ថែម ១ កាំបិត​ទៀតទោះបែកគ្នាហើយ តែគាត់នៅទៅមកជួបគ្នាចេញចូលផ្ទះមិត្តស្រីជាធម្មតា។ ថ្ងៃមួយពេលទៅលេងផ្ទះនាង លោកឆេង បក្សយៀវ ត្រូវបានមិត្តស្រីយកកាំបិតចិតផ្លែឈើមកចាក់ចំខ្នង ១ កាំបិត តែលោកក៏បានប្រតាយប្រតប់យកកាំបិតបានពីដៃនាង។ ភ្លាមនោះនាងក៏បានស្ទុះទៅទាញកាំបិតមួយផ្សេងទៀតមក ហើយចាក់លោកថែម ៣ កាំបិតទៀតត្រង់ដើមទ្រូងផ្នែកខាងឆ្វេង។

ចាក់​ ៤ កាំបិត​ហើយ​សុំ​បើក​​ឡាន​ជូន​ទៅ​ផ្ទះ ដល់​​ពាក់​កណ្តាល​ផ្លូវ​ចាក់​ថែម ១ កាំបិត​ទៀត

ត្រូវ ៤ កាំបិតហើយ លោកក៏ខំវាទៅឡានដែលចតនៅចម្ងាយ ៤០០ ម៉ែត្រ ដោយមិត្តស្រីនៅឈរមើលពីក្រោយ។ បែបពិបាកមើលពេក នាងក៏បានសុំបើកឡានជូនលោកទៅផ្ទះ។ បើកឡានជូនបានដល់ពាក់កណ្តាលផ្លូវ បែបចិត្តខឹងនៅមិនទាន់អស់ នាងក៏បន្តចាក់ថែម ១ កាំបិតទៀតទើបទូរសព្ទហៅក្រុមគ្រួសាររបស់លោក ឆេង បក្សយៀវ ឱ្យមក។

ចាក់​ ៤ កាំបិត​ហើយ​សុំ​បើក​​ឡាន​ជូន​ទៅ​ផ្ទះ ដល់​​ពាក់​កណ្តាល​ផ្លូវ​ចាក់​ថែម ១ កាំបិត​ទៀត

២ ម៉ោងក្រោយកើតហេតុ ប៉ូលីសក៏បានចាប់ខ្លួនស្ត្រីដែលជាជនដៃដល់ តែនាងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ សំណុំរឿងចាក់ ៤ កាំបិតហើយជូនទៅផ្ទះដល់ពាក់កណ្តាលផ្លូវចាក់ថែម ១ កាំបិតទៀតនេះនឹងត្រូវដោះស្រាយនៅតុលាការនាសប្តាហ៍នេះហើយ៕

ប្រភព៖ Mohameasសារព័ត៌មានចិន

  • ចាក់​ ៤ កាំបិត​ហើយ​សុំ​បើក​​ឡាន​ជូន​ទៅ​ផ្ទះ ដល់​​ពាក់​កណ្តាល​ផ្លូវ​ចាក់​ថែម ១ កាំបិត​ទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: