រីសត​អា​ក្រាត​ថៃ ​បន្ត​បែក​មែក​សាខា​តម្រូវ​អ្នក​ធម្មជាតិ​និយម

រីសត​អា​ក្រាត​ថៃ ​បន្ត​បែក​មែក​សាខា​តម្រូវ​អ្នក​ធម្មជាតិ​និយម
ភ្ញៀវស្នាក់នៅក្នុងរីសតអាក្រាតរបស់ជនជាតិដាណឺម៉ាកហាត់យោគៈក្នុងរាងកាយននលគកលើវាលស្មៅ។

ក្រុងបាងកក៖ ប្ដីប្រពន្ធដាណឺម៉ាកមួយគូបានពាំនាំសណ្ឋាគារអាក្រាតមកកាន់ទឹកដីអាស៊ីដ៏អភិរក្សវប្បធម៌និយម តែមនុស្សមួយភាគតូចប្រាថ្នាទំនោររសជាតិជីវិតថ្មី។

នោះហើយជាមូលហេតុដែលលោក ហ្រ្គេហ្គ័រ មូលល័រ និងភរិយាខំស្វែងបំពេញក្ដីសុបិនដោយការបង្កើតរីសតអាក្រាតនៅថៃ។

លោក មូលល័រ ដែលមកកាន់ទឹកដីថៃក្នុងឆ្នាំ ១៩៨៨ ជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែតដាណឺម៉ាក ចាត់ទុករីសតរបស់ខ្លួនជាឋានសួគ៌ផ្គាប់អ្នកននលគកនិយមជុំវិញពិភពលោក។

រីសត​អា​ក្រាត​ថៃ ​បន្ត​បែក​មែក​សាខា​តម្រូវ​អ្នក​ធម្មជាតិ​និយម
ជនជាតិថៃមិនភ្ញាក់ផ្អើលនឹងនារីអាក្រាតល្វែងលើនៅឆ្នេរខេត្ដភូកេតទេ។

យោងតាម South China Morning Post លោក មូលល័រ ឲ្យដឹងថា៖ «ភ្ញៀវភាគច្រើនមកពីឥណ្ឌា និងអូស្ដ្រាលី ហុងកុង ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ សិង្ហបុរី និងតៃវ៉ាន់»

លោកថា៖ «វាជាទីផ្សារកំពុងតែពេញនិយមខ្លាំង។ អ្នកអាចគិតតម្លៃបន្ទប់កាន់តែថ្លៃ ខណៈភ្ញៀវមិនយល់ទាស់ចំពោះការចាយ។ បរិកាសនៅស្រុកថៃពិតជាល្អប្រសើរជាងនៅអឺរ៉ុប។ វាមិនត្រជាក់នាពេលរាត្រី»

សណ្ឋាគារ ស្ថិតក្នុងទីក្រុងបាងកក ឈាងម៉ៃ ផាត់តាយ៉ា និងភូកេត គឺជាមានតែមួយគត់នៅអាស៊ីដែលបំពេញចិត្ដភ្ញៀវនិយមអាក្រាត។ លោកគ្រោងបើកមូលដ្ឋានបោះជំរំអាក្រាតលើផ្ទៃដីជាង ៧០០ ម៉ែត្រការ៉េពីក្រុងបាងកក និងខេត្ដខាន់ចាន់ណាបូរីនៅដំណាច់ឆ្នាំនេះ។

លោក មូលល័រ ធំឡើងក្នុងគ្រួសារអាក្រាតនិយម មានប្អូនស្រី ២ នាក់ និងឪពុកម្ដាយ។ ក្រោយពីរើមកនៅថៃ លោកបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនមុនពេលចាប់អាជីវកម្មសណ្ឋាគារអាក្រាតនេះ។

រីសត​អា​ក្រាត​ថៃ ​បន្ត​បែក​មែក​សាខា​តម្រូវ​អ្នក​ធម្មជាតិ​និយម
ភ្ញៀវអាចស្រាតដើរគ្រប់ទីកន្លែងក្នុងបរិវេណសណ្ឋាគារអាក្រាតនៅថៃ។

លោកថា៖ «ពួកគេចូលបន្ទប់ ដោះសម្លៀកបំពាក់ និងចុះមកភោជនីយដ្ឋាន រួចជជែកជាមួយភ្ញៀវដទៃទៀត។ ភ្ញៀវភាគច្រើនសុទ្ធតែជាប្ដីប្រពន្ធ ឬគូស្នេហ៍។ ប៉ុន្ដែខ្លះក៏នៅលីវដែរ»

លោកបានបើកសណ្ឋាគារអាក្រាតដំបូងបំផុត ចាន់ រីសត ក្នុងក្រុងប៉ាតាយ៉ា នៅឆ្នាំ ២០០៩។

លោក និងភរិយាក៏ជាស្ថាបនិកសមាគមថៃធម្មជាតិនិយម ដែលចាប់ផ្ដើមក្នុងឆ្នាំ ២០០៧ ហើយបច្ចុប្បន្នមានសមាជិក ៣០០០ នាក់។ ប្រតិបត្ដិករសណ្ឋាគារត្រូវចុះកិច្ចសន្យាជាមួយនឹងសមាគមប្រណិប័តន៍ទៅតាមស្ដង់ដារ។ គ្មានការរួមភេទពាសវាលពាសកាលនៅទីសាធារណៈទេ។

លោកថា៖ «យោងតាមច្បាប់ ថៃ គ្មានឆ្នេរសាធារណៈណាសម្រាប់អ្នកអាក្រាតនិយមនោះទេ។ អ្នកអាចមើលឃើញឆ្នេរខ្លះនៅភូកេតដែលភ្ញៀវមិនសូវផ្អើលនឹងនារីអាក្រាតល្វែងលើ។ ប៉ុន្ដែពួកគេនៅតែរំជើបរំជួល នៅពេលបានឃើញបុរសអាក្រាត»៕HR

ប្រភព៖ postkhmer

  • រីសត​អា​ក្រាត​ថៃ ​បន្ត​បែក​មែក​សាខា​តម្រូវ​អ្នក​ធម្មជាតិ​និយម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: