អាមេរិកបញ្ជូន B-1B ២គ្រឿងទៅការពារសេអ៊ូល ស្របពេលព្យុងយ៉ាងរកបាញ់មីស៊ីលបន្ថែម

ក្នុងសប្ដាហ៍នេះ អាមេរិកនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ២គ្រឿងទៅកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការវិវត្តន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ព្យុងយ៉ាង ដែលការសម្រេចចិត្តនេះ គឺធ្វើឡើងបន្ទាប់ពីរូបភាពផ្កាយរណបកាលពីថ្ងៃអង្គារបង្ហាញថា កូរ៉េខាងជើងកំពុងរៀបចំសាកល្បងមីស៊ីលចម្ងាយឆ្ងាយមួយទៀតហើយ ។
អាមេរិកបញ្ជូន B-1B ២គ្រឿងទៅការពារសេអ៊ូល ស្របពេលព្យុងយ៉ាងរកបាញ់មីស៊ីលបន្ថែម

B-1B Lancer ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកបែបយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលត្រូវគេផលិតឡើងដើម្បីជំនួសយន្តហោះ B-52 ដោយវាមានសមត្ថភាពហោះក្នុងកម្ពស់ទាប តែលឿន អមជាមួយនឹងសមត្ថភាពផ្ទុកគ្រាប់បែកដ៏មហិមាទៀត ហើយវាត្រូវបានគេចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ របស់ក្រុមកងទ័ពយន្តហោះទម្លាក់គ្រាប់បែក ។
អាមេរិកបញ្ជូន B-1B ២គ្រឿងទៅការពារសេអ៊ូល ស្របពេលព្យុងយ៉ាងរកបាញ់មីស៊ីលបន្ថែម
ការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាង ជាការគំរាមកំហែងដ៏ធ្ងន់មកលើទីក្រុងសេអ៊ូល ហើយវាជាអ្វីដែលគេមិនអាចទទួលយកបានឡើយ ដោយឡែកអាមេរិកវិញ គេមានគោលជំហរដ៏មុតមាំ ដើម្បីការពារសម្ព័ន្ធរបស់គេទាំងឡាយក្នុងតំបន់ នេះបើយោងតាមលោក Vincent K. Brooks ជាមេបញ្ជាការនៃកងទ័ពអាមេរិក-កូរ៉េ មានមូលដ្ឋាននៅទីក្រុងសេអ៊ូល ។

គួរបញ្ជាក់ថា អាមេរិកធ្លាប់យកយន្តហោះចម្បាំង F-15K ហោះក្រវែលកូរ៉េខាងត្បូង ដើម្បីគំរាមព្យុងយ៉ាងហើយកាលពីសប្ដាហ៍មុន តែកូរ៉េខាងជើងបានថ្លែងវិញថា គ្មាននរណាម្នាក់អាចគំរាមគេបានឡើយ ហើយក៏មិនខ្លាចនរណាទៀតដែរ ៕
អាមេរិកបញ្ជូន B-1B ២គ្រឿងទៅការពារសេអ៊ូល ស្របពេលព្យុងយ៉ាងរកបាញ់មីស៊ីលបន្ថែម

ប្រែសម្រួល៖ kqube
ប្រភព៖ IBT

  • អាមេរិកបញ្ជូន B-1B ២គ្រឿងទៅការពារសេអ៊ូល ស្របពេលព្យុងយ៉ាងរកបាញ់មីស៊ីលបន្ថែម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: