ស៊ីរី ចោទ អាមេរិក ថាជាអ្នកវាយប្រហារក្បួនរថយន្ដមនុស្សធម៌ UN បណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ ខណៈអាមេរិកទៅចោទរុស្ស៊ីវិញ ថាអ្នកប្រព្រឹត្ត

ស៊ីរី ចោទ អាមេរិក ថាជាអ្នកវាយប្រហារក្បួនរថយន្ដមនុស្សធម៌ UN បណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ ខណៈអាមេរិកទៅចោទរុស្ស៊ីវិញ ថាអ្នកប្រព្រឹត្ត

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូប បាននិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារតាមផ្លូវអាកាស ទៅលើក្បួនរថយន្ដ ដឹកជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ នៅក្បែរទីក្រុងអាឡេប៉ូ បានបណ្ដាលឱ្យជនស៊ីវិល២០នាក់ និង សមាជិកកាកបាទក្រហមស៊ីរីម្នាក់ ស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីខាងលើនេះបានបន្តទៀតថា យន្ដហោះចម្បំាងរុស្ស៊ីពីរគ្រឿងគឺ ស្ថិតនៅពីក្រោយការវាយប្រហារនេះ ដែលត្រូវបានសេតវិមានចាត់ទុកថា ជាសោកនាដកម្មមនុស្សជាតិដ៏ធំ។ យ៉ាង ណាក៏ដោយខាងភាគី ទីក្រុងមូស្គូ និង រដ្ឋាភិបាលស៊ីរី បានបដិសេធចំពោះការចោទប្រកាន់ទំាងឡាយ ពីសំណាក់ទីក្រុង វ៉ាស៊ីតោន ព្រមទំាងបានអះអាងតបវិញថាឧប្បដិហេតុនេះ បង្កឡើងដោយការវាយប្រហារនៅលើដីមិន មែនតាមផ្លូវអាកាសនោះទេ។

«ពុំមានភស្ដុតាងណាមួយបញ្ជាក់ថា រថយន្ដដឹកជំនួយមនុស្សធម៌ របស់អង្កការសហប្រជាជាតិ រងការវាយប្រហាតាមផ្លូវអាកាសឡើយ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការពាររុស្ស៊ី។ គួរបញ្ជាក់ថាបន្ទាប់ពីមានការវាយប្រហារ លើក្បួនរថយន្ដដឹកជំនួយមនុស្សធម៌នេះ អង្គការសហប្រជាជាតិ បានសម្រេចចិត្តផ្អាកក្បួនដឹកជំនួយមនុស្សធម៌ របស់ខ្លួនជាបណ្ដោះអាសន្ននៅស៊ីរី ដើម្បីត្រូវរង់ចំាមើល ការវិវត្តន៍ស្ថានការណ៍បន្ថែមទៀត៕

ប្រភព ៖ freshnewsasia

  • ស៊ីរី ចោទ អាមេរិក ថាជាអ្នកវាយប្រហារក្បួនរថយន្ដមនុស្សធម៌ UN បណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ ខណៈអាមេរិកទៅចោទរុស្ស៊ីវិញ ថាអ្នកប្រព្រឹត្ត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/21  Category:កំសាន្ត
Tags: