AC Milan ឡើងមកលេខ៣ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា

ក្លិប AC Milan បន្តឈ្នះការឈ្នះជាប់ៗគ្នា បានឡើងទៅឈរនៅលេខ ៣ក្នុងតារាងលីកំពូលអ៊ីតាលី Serie A ក្រោយការឈ្នះក្រុម Lazio នៅកីឡដ្ឋាន San Siro ២-០។

ft-img-template.jpg16

កីឡាករ Carlos Bacca ស៊ុតបញ្ចូលទី ពីរប្រកួតជាប់ៗ ក្រោយពីការបញ្ជូនបាល់ពីកីឡាករ Juraj Kucka និងស៊ុតបានដោយខ្លួនឯង ខណៈដែលកីឡាករ M’Baye Niang បន្ថែមបាល់មួយគ្រាប់ទៀត ដោយស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយពីកីឡាករ Stefan Radu របស់ Lazio ធ្វើឲ្យប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់។

ក្រុមរបស់លោក Vincenzo Montella នេះទទួលបានបីពិន្ទុបន្ថែម ក្រោយពីការឈ្នះក្រុម Sampdoria កាលពីថ្ងៃសុក្រុសប្តាហ៍មុន ដែលជាគឺជាការឈ្នះ ៣ប្រកួតជាប់ៗគ្នា ក្នុង ៥ប្រកួតនារដូវកាលថ្មីនេះ។

បច្ចុប្បន្ន AC Milan ស្មើពិន្ទុជាមួយក្រុមលេខពីរ សេះបង្កង់ Juventus និងចាញ់ក្រុមកំពូលតារាង Napoli មួយពិន្ទុ ខណៈ Lazio ធ្លាក់មកលេខ ៧វិញ៕

ប្រភពពី BBC

The post AC Milan ឡើងមកលេខ៣ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា appeared first on CamboSport.