James និងBella ធ្វើឲ្យប្រិយមិត្តកម្ពុជាគេងមិនលក់ ទន្ទឹងរង់ចាំតែថ្ងៃមកដល់

ភ្នំពេញ៖ ដំណឹងនៃការមកដល់ របស់កំពូលតារាលំដាប់ជួរមុខរបស់ប្រទេសថៃ លោក James Jirayu និងកញ្ញា Bella Ranee មកកាន់ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមិនតិចនោះទេ គេងមិនលក់បក់មិនល្ហើយ ទន្ទឹងរង់ចំាតែថ្ងៃមកដល់របស់អ្នកទាំងពីរ។

កញ្ញា ពៅ សុជាតា ដែលជាប្រិយមិត្តកម្ពុជាម្នាក់របស់លោក James និងកញ្ញា Bella បានរៀបរាប់ថា ខ្លួនគេងមិនលក់នោះទេ នៅពេលដែលដឹងថា កំពូលតារាទាំងពីរនឹងធ្វើដំណើរមកកម្ពុជា។
កញ្ញាបាននិយាយថា៖ «គ្រាន់តែឃើញគេផ្សាយថាពួកគាត់ទាំងពីរមក ខ្ញុំគេងក៏មិនលក់ ហើយខំប្រឹងតាមដានព័ត៌មាន នៅលើភីអិនអិន ទាំងតាមទំព័រហ្វេសប៊ុក និងលើកញ្ចក់ទូរទស្សន៍ ដើម្បីដឹងថាធ្វើយ៉ាងម៉េច ទើបទទួលបានសំបុត្រចូលរួម»។

យុវតីវ័យ១៧ឆ្នាំ រូបនេះ បានឈ្នះសំបុត្រVIP ដើម្បីចូលរួមក្នុងជំនួបពិសេស «វេទិកាតារាថៃប្រចាំPNN ២០១៦» ដោយបានទូរស័ព្ទ ចូលឆ្លើយសំនួរនៅក្នុងកម្មវិធីសន្ទនាពេលព្រឹករបស់ភី អិនអិនកាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ។
និស្សិតឆ្នាំទី១ រស់នៅទីក្រុងភ្នំពេញ បានរៀបរាប់ថា ខ្លួនគឺជាអ្នកគាំទ្រលោក James តាំងតែពី លោកចូលប្រឡូកសិល្បៈដំបូងម្ល៉េះ ហើយក្រោយពីលោក ចាប់ដៃគូសម្តែងជាមួយBella កញ្ញា ក៏ចូលចិត្តពួកគេទាំងពីរខ្លាំងឡើង។

សុជាតាក៏បានរៀបរាប់ផងដែរថា កញ្ញានឹងត្រៀមទៅព្រលានយន្តហោះ ដើម្បីទទួលតារាក្នុងដួងចិត្តទាំងពីរ នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ។
នេះចាត់ទុកជាលើកដំបូងហើយសម្រាប់ភីអិនអិន ក្នុងការនាំយកកំពូលតារា លំដាប់ជួរមុខប្រចាំប្រទេសថៃ លោក James និង កញ្ញាBella មកជួបជាមួយនឹងប្រិយមិត្តកម្ពុជា។

លោក James Jirayu និងកញ្ញា Bella Ranee នឹងចូលរួមក្នុងជំនួប ពិសេសមួយដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ភីអិនអិន មានឈ្មោះថា «វេទិកាតារាថៃប្រចាំPNN ២០១៦» ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ ចាប់ពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀល។

PNN បានរៀបចំកម្មវិធីផ្សងសំណាងមួយចំនួន ដើម្បីប្រិយមិត្តរបស់James & Bella ដើម្បីទទួលបានសំបុត្រVIP ក្នុងជំនួបផ្ទាល់ជាមួយ អ្នកទាំងពីរនៅថ្ងៃទី៩ ខែតុលាខាងមុខនេះ។ កម្មវិធីផ្សងសំណាង បានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១២ ខែកញ្ញា ហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញានេះ នៅតាមកម្មវិធីផ្សាយមួយចំនួន របស់ភីអិនអិនមានដូចជា កម្មវិធីសន្ទានាពេលព្រឹក, កម្មវិធីព័ត៌មានកម្ពុជាល្ងាចនេះ, កម្មវិធីព័ត៌មានជីវិត និងកំសាន្ត, កម្មវិធីស៊ីអារម្មណ៍, រឿងភាគថៃពេលថ្ងៃត្រង់ម៉ោង១២ និងកម្មវិធីប្រគុំតន្រ្តីសូភើសាន់ដេ។

រហូតមកទល់ពេលនេះ យើងបានផ្តល់ជូនសំបុត្រVIP ជាច្រើនសន្លឹករួចហើយ ទៅដល់ប្រិយមិត្តរបស់ James & Bella។ សំបុត្រជាច្រើនទៀតនឹងបន្តផ្តល់ ជូនអ្នកដែលចូលរួមផ្សង សំណាងពីកម្មវិធី «វេទិកាតារាថៃប្រចាំPNN ២០១៦» ដោយតាមដានទំព័រហ្វេសប៊ុករបស់ ភីអិនអិនដែលមានដូចជា៖ www.facebook.com/PNNTVCambodia , www.facebook.com/PNNDramaFanClub ,  www.facebook.com/PNNEntertainmentNews ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload