អ្នកបើកយន្តហោះ ច្រឡំចុចប៊ូតុងប្រកាសអាសន្ន ផ្អើលអាកាសយានដ្ឋាន ក្រុងម៉ានីលទាំងមូល

ហ្វីលីពីន៖ អ្នកបើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតមួយរូប បានច្រឡំដៃចុចប៊ូតុងប្រកាសអាសន្នអំពីករណីប្លន់យន្តហោះ បង្កឱ្យមានអន្តរាគមន៍ពីប៉ូលិសភ្លាមៗ និងបង្កការភ្ញាក់ផ្អើលពេញអាកាសយានដ្ឋានក្រុងម៉ានីល។

ក្រុមប៉ូលិសបានធ្វើការបំបែកគ្នា និងបានឡោមព័ទ្ធយន្តហោះអារ៉ាប៊ីសាអូឌីតមួយនេះ បន្ទាប់ពីវាបានចុះចតនៅក្នុងអាកាសយានដ្ឋានក្រុងម៉ានីល ប្រទេសហ្វីលីពីនភ្លាមៗបន្ទាប់ពីអ្នកបើកយន្តហោះម្នាក់ បានចេញសញ្ញាព្រមានមួយ ដែលបង្ហាញការប្រកាសអាសន្នថា កំពុងមានករណីប្លន់យន្តហោះកើតឡើង។ 

អ្នកដំណើររាប់រយនាក់ ជិះលើយន្តហោះ Boeing 777 មកពីទីក្រុងសមុទ្រក្រហម Jeddah បានបង្ខំចិត្តសម្ងំនៅលើយន្តហោះជាង ២ម៉ោង ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចុះពីលើយន្តហោះនៅម៉ោងជាង ៥ ល្ងាច បន្ទាប់ពីត្រូវបានគេបញ្ជាក់ថា គ្មានការគំរាមកំហែងនោះទេ។

ភ្លាមៗបន្ទាប់ពីសញ្ញាប្រកាសអាសន្នបានបង្ហាញ អាជ្ញាធរនៅប៉មត្រួតពិនិត្យរបស់ក្រុងម៉ានីល បានទទួលសញ្ញាបញ្ជាក់ពីអ្នកបើកបរយន្តហោះដែលចុចប៊ូតុងនោះ បើទោះបីជាគាត់មិនបាននិយាយពីមូលហេតុអ្វី នៅពេលនោះក៏ដោយ។ នេះបើយោងតាមសម្តីរបស់ប្រធានសន្តិសុខព្រលានយន្តហោះក្រុងម៉ានីល លោក Mao Aplasca ។

លោក Aplasca បានបន្ថែមថា បន្ទាប់ពីយន្តហោះបានចុះចតមួយសន្ទុះ ទើបអ្នកបើកយន្តហោះនេះ និយាយថាគាត់ច្រឡំចុចប៊ូតុងប្រកាសអាសន្ន។ ហើយអ្នកបើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត រូបនេះ អាចនឹងប្រឈមការដាក់ពិន័យចំពោះកំហុសរបស់ខ្លួន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត