មុំ សុធារ៉ា ចូល​ចិត្ត​សម្តែង​ជា​តួអង្គឡប់ៗ​​​

ឆ្លង​កាត់​បទ​ពិសោធ​ន៍​សម្តែង​អស់​រយៈ​ពេល​៣ឆ្នាំ​កន្លង​ទៅ​នេះ​កំលោះ​សង្ហារ មុំ សុធារ៉ា បាន​បង្ហើប​ប្រាប់​Sabay ថា​នៅ​ពេល​សម្តែង​ខ្សែ​ភាព​យន្ត​សាច់​រឿង​ដែល​លោក​ចូលចិត្ត​សម្តែងជាង​គេ​នោះ គឺ​ធ្វើ​ជា​តួអង្គ​​បែប​ឡប់ៗ​ជាអ្នក​លក្ខណៈ​កំប្លែង​។

 

“បាទ​បង​ឈុត​ឆាក​អ្វី​ក៏ខ្ញុំ​អាច​សម្តែង​បាន​ដែរ​ តែ​ឈុត​ឆាក​ដែល​ខ្ញុំ​ចូល​ចិត្ត​សម្តែង​ជាង​គេ​នោះ​គឺ​ សាច់​រឿង​ឲ្យ​ខ្ញុំ​សម្តែង​ជា​តួអង្គ​ឡប់ៗកូគេ​កូឯងអញ្ចឹង​ណា​បង​​តែ​វា​ជា​លក្ខណៈ​កំប្លុក​កំប្លែង​ព្រោះ​នេះ​ជា​ចំណង​ចំណូល​ចិត្ត​​របស់​ខ្ញុំ​បង”។ មុំ សុធារ៉ា ប្រាប់​Sabay ។

 

មុំ សុធារ៉ា ចូល​ចិត្ត​សម្តែង​ជា​តួអង្គឡប់ៗ​​​

 

កំលោះ​សង្ហារ​បាន​បញ្ចប់ការ​​​សិក្សាថ្នាក់​អនុ​បណ្ឌិត​ផ្នែកគ្រប់​គ្រង​ បាន​លើក​ឡើង​ថា កន្លង​មក​លោក​ក៏​ធ្លាប់​បាន​សម្តែង​ជា​តួអង្គ​បែប​ឡប់ៗ​ និង​ជា​លក្ខណៈកំប្លែង​​​ដែរ​តែ​ការ​សម្តែង​កន្លង​មក​គ្រាន់​តែជា​រឿង​​អប់​រំ​ខ្លីៗ​មាន​ត្រឹម​តែ​២ទៅ​៣​ភាគ​ប៉ុណ្ណោះ​ដែល​ដាក់​បញ្ចាំង​នៅ​ស្ថានីយ៍​ទូរទស្សន៍​។

 

តារា​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​បន្ថែម៖ “ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្ញុំ​ក៏​បាន​បញ្ចប់​ការ​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​មួយ​រឿង​។ នៅក្នុង​រឿង​នេះ​ខ្ញុំ​សម្តែង​ជា​តួ​អង្គ​កូគេ​កូឯង​ជា​​លក្ខណៈ​កំប្លែង​​ដែរ​បង រឿង​នេះ​ក៏​ត្រូវ​នឹង​ចំណងចំណូល​ចិត្ត​ខ្ញុំ​​”។

 


នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ​ដែរ​ ដោយសារ​តែ​ជាប់​រវល់​ជា​មួយ​ការ​ងារសិល្បៈ​លោក​ក៏​បាន​ផ្អាក​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មក​​បន្ត​អាជីព​ជា​អ្នក​សិល្បៈ​ដើម្បី​បំពេញ​ក្តី​ស្រមៃដែល​មាន​តាំង​ពី​នៅ​ជា​កុមារ​ភាព​មក​ម្ល៉េះ​៕

 

អត្ថបទ៖ ឆុង ស៊ីណាន​​​​​​​​​