Yoona និង Ji Chang Wook ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ពេល​ផ្សព្វផ្សាយ​រឿង​រួម​គ្នា​ដំបូង

តារា​សម្ដែង​កូរ៉េ Ji Chang Wook ហាក់​មាន​អារម្មណ៍​រំភើប​និង​ស្និទ្ធស្នាល​ពេល​ថត​រូប​ជាមួយ​សមាជិក​ក្រុម Girls’ Generation Yoona កំឡុង​ពេល​កម្មវិធី​សន្និសីទកាសែត​ ផ្សព្វផ្សាយ​រឿង​ភាគ​រួមគ្នា​ដំបូង។

 

Yoona និង Ji Chang Wook ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ពេល​ផ្សព្វផ្សាយ​រឿង​រួម​គ្នា​ដំបូង

 

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ សន្និសីទ​កាសែត​សម្រាប់​ភាពយន្ត​ភាគ “The K2” របស់​ទូរទស្សន៍ tvN ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ Seoul Imperial Placaca ទីក្រុង​សេអ៊ូល។ Ji Chang Wook ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​គាំទ្រ​ជា​ច្រើន​សម្រាប់​ការ​តុបតែង​ខ្លួន​ដ៏​ទាន់​សម័យ​របស់​គេ។ មិន​តែ​ប៉ុណ្ណោះ គេ​បាន​ទាញ​ចំណាប់អារម្មណ៍​កាន់​តែ​ច្រើន​ថែម​ទៀត នៅ​ពេល​ថត​រូប​ជាមួយ​តួ​ឯក​ស្រី Yoona ខណៈ​ដែល​អ្នក​គាំទ្រ​បាន​ស្នើ​សុំ​ឲ្យ​ពួក​គេ​សាកល្បង​បង្ហាញ​កាយវិការ​ដូច​ជា​គូ​ស្នេហ៍។

 

ភាពយន្ត​ភាគ “The K2” គឺ​ជា​រឿង​ភាគ​ថ្មី​បំផុត​ពី tvN ដែល​និយាយ​ពី​អតីត​ទាហាន​ដែល​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើ​ជា​អង្គរក្ស។ ដោយ​ឡែក YoonA សម្ដែង​ជា​កូន​ចៅ​សម្ងាត់​របស់​បេក្ខជន​ប្រធានាធិបតី​ក្នុង​រឿង​ភាគ​នោះ។ ភាពយន្ត​ភាគ​នេះ​នឹង​ចាក់​ផ្សាយ​ភាគ​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ខាង​មុខ ៕

 

Yoona និង Ji Chang Wook ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ពេល​ផ្សព្វផ្សាយ​រឿង​រួម​គ្នា​ដំបូង

 

Yoona និង Ji Chang Wook ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ពេល​ផ្សព្វផ្សាយ​រឿង​រួម​គ្នា​ដំបូង

 

Yoona និង Ji Chang Wook ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ពេល​ផ្សព្វផ្សាយ​រឿង​រួម​គ្នា​ដំបូង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo