ជុំវិញ​ប្រវត្តិ​ភូមិ”បាត់​ប្ដី”នៅ ខេត្ត​តាកែវ

នៅ​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ខាងលិច​ទីរួមខេត្ត​តាកែវ ស្ថិត​នៅ​ក្នុង​ភូមិ អង្គ​តាកុក ឃុំ លាយបូរ ស្រុក ត្រាំកក់ ខេត្ត តាកែវ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដាក់​ឈ្មោះ​ភូមិ​​មួយ​នេះ​ថា ជា​​ភូមិ “បាត់​ប្ដី” ដើម​ហេតុ​ដោយសារតែ​ភូមិ​​មួយ​នេះ សម្បូរ​ទៅ​ដោយ​ហាង​ផឹក​ស៊ី ហាង​ខារ៉ាអូខេ​ជា​ដើម។

 

ប្រុសៗ​ក្នុង​​​ភូមិ ឬ មក​ពី​​ភូមិ​ផ្សេង ដែល​ចូល​ចិត្ត​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ តែង​តែ​មក​កម្សាន្ត​​ក្នុង​ភូមិ អង្គ​តាកុក ហើយ​ប្រពន្ធៗ​នៅ​ពេល​បាត់​ប្ដី​តែង មក​រក​​ឃើញ​ប្ដី នៅ​ទី​នេះ រួច​ក៏​ជាប់​ឈ្មោះ​ភូមិ​បាត់​​ប្ដី តែ​ម្ដង​​ទៅ។

 

ទោះ​ជា​មាន​ប្រជាជន​មួយ​ចំនួន បាន​ដាក់​ឈ្មោះ​ទី​កន្លែង​នេះ​ជា ភូមិ”បាត់​​ប្ដី”​ ប៉ុន្តែ​ឈ្មោះ​នេះ​ មិន​មែន​ជា​ឈ្មោះ​ផ្លូវ​ការ​​​ឡើយ គ្រាន់​តែ​ជា​ការ​និយាយ​លេងសើច​ប៉ុណ្ណោះ។

 

សូម​ស្ដាប់​ការ​បង​ស្រាយ​របស់​លោក ភោក សំបូរ មេ​ភូមិ អង្គ​តាកុក និង លោក​ពូ ឡាំង ប្រជាពលរដ្ឋក្នុង​ភូមិ៕

 

​អត្ថបទ៖ ខុត សីហា