ថតរូប​ភាព​ប៉ូលិស​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​អូ​ក្លា​ហូ​ម៉ា

យោង​តាម​រូបភាព​វី​ដេ​អូ​ថត​ដោយ​ប៉ូលិស​ថា បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​គេ​ដក​យក​អាវុធ ហើយ​ត្រូវ​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់​រូបគេ​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា កន្លង​មកនេះ ។

រឿងហេតុ​នោះ កើត​មាន​នា​ថ្ងៃ​ទី​១៦ កញ្ញា នៅ​ទីក្រុង TUSLA រដ្ឋ​អូ​ក្លា​ហូ​ម៉ា ។ តាម​រូបភាព​ថត​ដោយ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង គេ​ឃើញ​ជន​រង​គ្រោះ​ហាក់​ត្រូវ​ដកហូត​អាវុធ​រួច​ហើយ មុន​ពេល​បាញ់​សម្លាប់​គេ ។ អភិបាល​ទីក្រុង​នេះ​សន្យា​ធ្វើការ​ស៊ើបអង្កេត​ដោយ​ស្មើភាព​មួយ ខណៈ​ពួក​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​រួច​ហើយ​នៅ​មុខ​វិមាន​តុលាការ ។

នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ជំរុញ​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា​លើ​បញ្ហា​ប្រកាន់ពូជសាសន៍​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក ។ នា​ថ្ងៃ​ទី​១៦ កញ្ញា នោះ​កងកម្លាំង​ប៉ូលិស​ក្រុង TUSLA បាន​លើកគ្នា​ទៅ​ពេល​មាន​រថយន្ត​មួយ​គ្រឿង​ឈប់​រាំង​ខ្ទប់​ផ្លូវថ្នល់ ។ ម្ចាស់​រថយន្ត​នេះ​ជា​ជន​ស្បែក​ខ្មៅ​ម្នាក់​ហាក់​រួម​សហការ​ជាមួយ​ប៉ូលិស ដោយ​គេ​លើកដៃ​ឡើង​លើ ហើយ​ឱ្យ​គេ​ដកហូត​អាវុធ តែ​រូបគេ​ត្រូវ​ប៉ូលិស​ស្រី​ម្នាក់​បាញ់​សម្លាប់ ។

ថត​តាម​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ប៉ូលិស និង​ដោយ​រថយន្ត​ប៉ូលិស​មួយ​នោះ​វី​ដេ​អូ​ទាំង​២​នេះ​ត្រូវ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩ កញ្ញា បង្ហាញ​លោក TERENCE CRUTCHER អាយុ​៤០​ឆ្នាំ កំពុង​តែ​លើកដៃ​ឡើង​លើ ហើយ​ដើរ​សំដៅ​រថយន្ត​របស់​គេ​ដែល​ឈប់​បិទផ្លូវ ។ គេ​ស្តាប់​ឮ​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក​ឱ្យ​គេ​លើកដៃ​ឡើង​លើ ក៏​ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​បុរស​ជា​ឪពុក​នៃ​គ្រួសារ​មួយ​ត្រូវ​បាញ់​សម្លាប់​ដោយ​នាយ​ប៉ូលិស លោកស្រី BETTY SHELBY ។

ប៉ុន្មាន​ម៉ោង​ក្រោយមក​លោក JEANNE MACKENZIE អ្នកនាំពាក្យ​របស់​ប៉ូលិស​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា លោក TERENCE CRUTCHER បដិសេធ​ពុំ​ធ្វើ​តាម​បទបញ្ជា​របស់​នាយ​ប៉ូលិស​២​នាក់ ។ ការ​បកស្រាយ​នេះ​គឺ​វា​ខុស​គ្នា​ស្រឡះ​នឹង​បណ្តា​រូបភាព​តាម​វី​ដេ​អូ បន្ទាប់​មក​ខុស​នឹង​ការ​បកស្រាយ​របស់​ប្រមុខ​ប៉ូលិស​លោក CHUCK JORDAN ដែល​និយាយ​ថា ពុំ​មាន​អាវុធ​ណាមួយ​ត្រូវ​បាន​រក​ឃើញ​លើ​ខ្លួន​ជន​រង​គ្រោះ ឬ​ក្នុង​រថយន្ត​របស់​គេ​ឡើយ ៕