ព្រះសង្ឃ​១៥​អង្គ​និង​ក្មេងវត្ត​ម្នាក់​ពុល​ភេសជ្ជៈ​នៅ​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ

ព្រះសង្ឃ​ចំនួន​១១​អង្គ​ក្នុង​ចំណោម​១៥​អង្គ និង​ក្មេងវត្ត​​ម្នាក់ បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ​ហើយ បន្ទាប់​ពី​ពុល​ភេសជ្ជៈ នៅ​វត្ត​ស្រះ​ឈូក ឃុំ​ភ្នំលៀប កាល​ពី​យប់​ថ្ងៃ​ទី​២០ កញ្ញា។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំលៀប​ លោក ក្រូច ហាក់ មាន​ប្រសាសន៍​ថា ព្រះសង្ឃ​និង​សិស្ស​វត្ត​បាន​ឆាន់​ភេសជ្ជៈ​អឹម១៥០ (M150) ហើយ​​​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក​បាន​ឆាន់​​ស្ករគ្រាប់​​ដែល​ញាតិ​ញោម​ប្រគេន ហើយ​មួយ​ស្របក់​ក្រោយ​មក​ស្រាប់​តែ​មាន​អាការៈ​ក្អួតចង្អោរ​តែម្ដង៖ «ហើយ​លោក​ដែល​មិន​បាន​ឆាន់​ក៏​ភ័យ​រត់​ទៅ​ទួង​ស្គរ​ទាំង​យប់ ហើយ​អ្នក​ស្រុក​បាន​ចេញ​មក​មើល​ក្នុង​វត្ត​ក៏​ឃើញ​លោក​ពុល​ចង្ហាន់ ហើយ​ក៏​នាំ​គ្នា​ហៅ​រថយន្ត​ដឹក​ព្រះអង្គ​ទៅ​មន្ទីរ​ពេទ្យ​ព្រះនេត្រព្រះ​ទាំង​យប់​តែ​ម្ដង»

លោក​បន្ថែម​ថា​ ព្រះសង្ឃ​៤ចំនួន​អង្គ​មាន​ការ​ធ្ងន់​ធ្ងន់ កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​២អង្គ និង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ​២អង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។