សឹងមិនជឿ! ស្រ្តីម្នាក់ធ្វើកាបូប ចេញពីឆ្មាងាប់មួយក្បាល

នូវែលហ្សេឡង់៖ តើអ្នកទាំងអស់គ្នាមានធ្លាប់បានឃើញសត្វងាប់នៅតាមផ្លូវដែរឬទេ? ហើយមានដែគិតទេថា “ពិតជាសំណាងល្អណាស់ សត្វនោះអាចធ្វើជាកាបូបដ៏ស្រស់ស្អាតមួយបាន”?

ជាធម្មតាគឺគ្មាននរណាគិតបែបនេះទេ តែស្រ្តីម្នាក់ ជាវិចិត្រករខាងស្បែកសត្វ រស់នៅក្នុងប្រទេសនូវែលហ្សេឡង់ បានធ្វើរឿងមួយនេះ នៅពេលដែលនាងបានឃើញសត្វឆ្មាមួយក្បាលងាប់ ខណៈពេលដែលនាងកំពុងបើកបរនៅតាមផ្លូវ។ 

សត្វឆ្មាដែលមានសំណាងមិនល្អមួយក្បាលនេះ ត្រូវបានរថយន្តមួយគ្រឿងកិនពីលើ ដូច្នេះហើយស្រ្តីដែលជាវិចិត្រករខាងស្បែកសត្វរូបនេះ បានរើសវាដាក់ចូលក្នុងរថយន្តរបស់នាង ហើយយកទៅផ្ទះដើម្បីធ្វើជាកាបូបតែម្តង។

នាង Claire Hobbs រស់នៅក្នុងទីក្រុង Christchurch ប្រទេសនូវែលហ្សេឡង់ បានដាក់លក់កាបូបដែលធ្វើពីស្បែកឆ្មាមួយនេះ នៅលើគេហទំព័រដេញថ្លៃមួយឈ្មោះ Trade Me នៅក្នុងតម្លៃចាប់ផ្តើមគឺជាង១,០០០ដុល្លារអាមេរិក ដោយបូករួមទាំងការ​ដឹក​ជញ្ជូន ដោយការដេញថ្លៃនឹងបញ្ចប់នៅត្រឹមថ្ងៃពុធនេះតែម្តង។

វិចិត្រករខាងស្បែកសត្វរូបនេះ បានអះអាងថា មិនមានសត្វណាមួយត្រូវបានសម្លាប់ក្នុងគោលបំណងនៃការងាររបស់នាងនោះទេ ហើយនាងប្រើតែសត្វដែលបានងាប់ដោយឧប្បត្តិហេតុ និងមូលហេតុធម្មជាតិតែបុណ្ណោះ។

ទោះជាយ៉ាងណា កាបូបឆ្មាមួយនេះនៅតែមានភាពចម្រូងចម្រាស់ទៅលើការបញ្ចេញមតិយោបល់ក្នុងគេហទំព័រដេញថ្លៃមួយនេះ ដោយអ្នកខ្លះបានបញ្ចេញមតិអវិជ្ជមាន ហើយអ្នកផ្សេងទៀតបានសរសើរចំពោះស្នាដៃមួយនេះ។

មានមនុស្សជាច្រើនបានមើលងាយកាបូបរបស់នាង Claire ថា “គួរឲ្យស្អប់ខ្ពើម” ប៉ុន្តែនាងបានរំឭកទៅពួកគេដោយទន់ភ្លន់វិញថា “ប្រសិនបើពួកគេប្រើប្រាស់របស់ដែលធ្វើពីស្បែក អ៊ីចឹងគឺដូចតែគ្នាទេ”។ ទោះជាយ៉ាងណា មិនមែនមនុស្សទាំងអស់សុទ្ធតែមិនពេញចិត្តកាបូបរបស់នាងនោះទេ មានមនុស្សជាច្រើនដែលប្រាថ្នាចង់បានវា៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សឹងមិនជឿ! ស្រ្តីម្នាក់ធ្វើកាបូប ចេញពីឆ្មាងាប់មួយក្បាល

សឹងមិនជឿ! ស្រ្តីម្នាក់ធ្វើកាបូប ចេញពីឆ្មាងាប់មួយក្បាល

សឹងមិនជឿ! ស្រ្តីម្នាក់ធ្វើកាបូប ចេញពីឆ្មាងាប់មួយក្បាល