បាល់ទាត់​សប្បុរសធម៌​ BOX FT ​បង្ហាញ​​ភាព​ជោគជ័យ​​នៅ​​​​ខេត្ត​កំពត និង​ទិស​ដៅ​បន្ទាប់

​​ក្រុម​បាល់ទាត់​សប្បុរសធម៌​​​​ BOX FT ​​​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​​ខ្លួន​​​នៅ​ខេត្ត​កំពត​ក្នុង​ការ​​ចែក​​​ឯកសណ្ឋាន​កីឡា​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​គ្រួសារ​ក្រីក្រ​ដែល​​រស់​នៅ​ក្នុង​ភូមិ​​អន្លង់​គ​គី​ ឃុំ​ចំបក់​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​កាល​ពី​ពេល​កន្លង​ទៅ​ ព្រម​ទាំង​​កំណត់​​ទិស​ដៅ​បន្ទាប់​​គឺ​ទៅ​​ខេត្ត​ប៉ៃលិន​​ដែល​​គ្រោង​​ធ្វើ​នៅ​​ខែ​​ធ្នូ​ ឆ្នាំ​២០១៦​​ខាង​មុខ​នេះ។

 

  បាល់ទាត់​សប្បុរសធម៌​ BOX FT ​បង្ហាញ​​ភាព​ជោគជ័យ​​នៅ​​​​ខេត្ត​កំពត និង​ទិស​ដៅ​បន្ទាប់លោក សារុំ បុណ្ណវឌ្ឍ កំពុង​និយាយ​

 

​​ក្នុង​ដំណើរ​ចុះ​តាម​បណ្ដា​ខេត្ត​របស់​​ក្រុម​ខាង​លើ​នេះ​ លោក សារុំ បុណ្ណវឌ្ឍ ​ស្ថាបនិក និង​ប្រជា​ប្រធាន​ក្រុម BOX FT ​បាន​ឲ្យ​ដឹង​ថា ជា​ជោគ​ជ័យ​ដ៏​ធំ​បំផុត​ដែល​​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រុក​ខាង​លើ​ទទួល​​ស្វាគមន៍​យ៉ាង​កក់​ក្តៅ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ចំនួន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​​កុះករ​​ ដែល​ធ្វើ​ឲ្យ​កម្លាំង​ចិត្ត​ក្នុង​ការ​ចុះ​ជួយ​តាម​បណ្ដា​ខេត្ត​របស់​​ក្រុម​លោក​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​។

 

ប្រធាន​ក្រុម​រូប​នេះ​បន្ថែម​ថា ក្រុម​​លោក​ចង់​បង្ហាញ​ជា​គំរូ​ដល់​យុវជន​កម្ពុជា​ទាំងអស់ ឲ្យ​​ពួកគេ​ចេះ​សាមគ្គី​គ្នា​តាម​រយះ​ការ​លេង​កីឡា។ ​បន្ថែម​លើស​ពី​នេះ​ក្រុម​របស់​លោក​បាន​ព្យាយាម​​​យ៉ាង​ខ្លាំង​ ដើម្បី​ធ្វើ​យ៉ាង​ណា​​បង្ហាញ​​ពី​​សកម្មភាព​​ជួយ​សង្គម​ ពិសេស​ជួយ​ឲ្យ​ក្មេង​ៗ​នៅ​តាម​តំបន់​នានា​​ជៀស​ឲ្យ​ផុត​ពី​ការ​​​ប្រើ​ប្រាស់​គ្រឿងញៀន។

 

​ចំណែក ​លោក ឡាយ ពិសិដ្ឋ​ អ្នក​សម្របសម្រួល​​របស់​ក្រុម BOX FT ​​បាន​លើក​ឡើង​​ថា លើក​នេះ​​ទំហំ​ការងារ​នៃ​ក្រុម​របស់​លោក​​ធំជាង​កាល​ពី​ពេល​កន្លង​ទៅ។ ​បន្ទាប់​​​​ទទួល​បាន​ការ​គាំទ្រ និង​ការ​សហការ​ច្រើន​ពី​​សប្បុរសជន និង​ក្រុមហ៊ុន​នានា ​​ក្រុម​ការងារ​របស់​លោក​បាន​​​​រៀបចំ​ជា​កញ្ចប់​​​​មាន​​សំលៀក​បំពាក់ ម៉ី ត្រីខ​កំប៉ុង ទឹកត្រី អំបិល ស្ករ ប៊ីចេង និង​ថវិកា​តិចតួច សម្រាប់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត។

 

​កំពត​​ជា​ខេត្ត​ទី៣​​​បន្ទាប់​ពី​ខេត្ត​​ព្រះសីហនុ និង​ខេត្ត​រតនគិរី​ដែល​ក្រុម​ការងារ BOX FT ​ចុះ​ចែក​សម្ភារៈ​កីឡា​​ដល់​ក្មេងៗ និង​​​គ្រឿង​ឧបភោគបរិភោគ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ៕

 

បាល់ទាត់​សប្បុរសធម៌​ BOX FT ​បង្ហាញ​​ភាព​ជោគជ័យ​​នៅ​​​​ខេត្ត​កំពត និង​ទិស​ដៅ​បន្ទាប់លោក ឡាយ ពិសិដ្ឋ

 

បាល់ទាត់​សប្បុរសធម៌​ BOX FT ​បង្ហាញ​​ភាព​ជោគជ័យ​​នៅ​​​​ខេត្ត​កំពត និង​ទិស​ដៅ​បន្ទាប់

 

បាល់ទាត់​សប្បុរសធម៌​ BOX FT ​បង្ហាញ​​ភាព​ជោគជ័យ​​នៅ​​​​ខេត្ត​កំពត និង​ទិស​ដៅ​បន្ទាប់

 

បាល់ទាត់​សប្បុរសធម៌​ BOX FT ​បង្ហាញ​​ភាព​ជោគជ័យ​​នៅ​​​​ខេត្ត​កំពត និង​ទិស​ដៅ​បន្ទាប់

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត៖ ផ្ដល់​ឲ្យ​​​​​​