Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

ក្រុម​​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ FC Barcelona ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Camp Nou ​​ស្វាគមន៍​ក្រុម​គូ​ប្រជែង​ធំ​មួយ​​ Atletico Madrid ​ក្នុង​ការ​ប្រកួត​ La Liga ​សប្ដាហ៍​ទី​៥ ​នា​វេលា​ម៉ោង​​០៣:០០​នាទី​យប់​នេះ។

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

 

Barca ឈ្នះ​ Atletico ទាំង​២​ជើង​នៅ​ La Liga រដូវ​កាល​មុន​ ដែល​ធ្វើ​ឲ្យ​ពួកគេ​បញ្ចប់​ចំណាត់​ថ្នាក់​កំពូល​តារាង​​ទទួល​បាន​ពាន​រង្វាន់​ និង​លើស​ Atletico ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ចំនួន​៣​ពិន្ទុ។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ក្រុម​អ្នក​មាន​បុណ្យ​ អាច​​រក្សា​កំណត់ត្រា​ឈ្នះ​ទៀត​បាន​អត់?

 

សម្ដី​អ្នកចាត់ការ៖

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

Luis Enrique ​អ្នកចាត់ការ​ក្រុម​ Barca

 

Luis Enrique ​អ្នកចាត់ការ​ក្រុម​ Barca ​បាន​និយាយ​ម្សិល​មិញ​ថា៖ “យើង​ត្រូវ​តែ​កាត់​បន្ថយ​ការ​បង្ក​កំហុស​ ​និង​ធ្វើ​ទៅ​តាម​គ្រោង​ការ​របស់​យើង។ Atletico ជា​ក្រុម​ការពារ​​ល្អ​បំផុត ហើយ​ពួកគេ​ក៏​មាន​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ​ល្អៗ​ដែរ។ ដូច្នេះ​​ប៉ះ​ Atletico មិន​មែន​ជា​ការ​ប្រកួត​ងាយ​ស្រួល​ឡើយ”។

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

Diego Simeone​ អ្នកចាត់ការ​ក្រុម Atletico Madrid

 

រីឯ​ Diego Simeone​ អ្នកចាត់ការ​ក្រុម Atletico វិញ​ បាន​និយាយ​ថា៖ “Barcelona នៅ​តែ​លេង​បាល់​បាន​យ៉ាង​អស្ចារ្យ។ ពួកគេ​មាន​កីឡាករ​ល្អៗ​ច្រើន​ ទាំង​ជា​ក្រុម​ និង​លក្ខណៈ​ឯក​ជន ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​ខ្លាំង​ស្ទើរ​មិន​​គួរ​ឲ្យ​ជឿ”។

 

ជើង​កីឡាករ៖

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

សកម្មភាពកីឡាករក្រុម Barcelona ហ្វឹកហាត់

 

ម្ចាស់​ផ្ទះ​ Barca ​នឹង​អវត្តមាន​ខ្សែ​ការពារ​ចំណូល​ថ្មី Samuel Umtiti​ ​​ដោយសារ​របួស​ជង្គង់ ​ដែល​ធ្វើ​ឲ្យ​ Javier Mascherano មានឱកាស​​​អាច​ចាប់​ដៃ​គូ​គ្នា​ជាមួយ​ Gerard Pique ​នៅ​តំបន់​ការពារ​កណ្ដាល​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​អ្នក​មាន​បុណ្យ​ អាច​មាន៖ Ter Stegen; Jordi Alba, Mascherano, Pique, Sergi Roberto; Iniesta, Rakitic, Busquets; Messi, Suarez និង​ Neymar។

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

សកម្មភាពក្រុមកីឡាករ Atletico ហ្វឹកហាត់

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Atletico នឹង​អវត្តមាន​​ខ្សែ​បម្រើ​ Alessio Cerci និង​​អ្នកចាំទី Miguel Ángel Moyà ដោយសារ​របួស​ជង្គង់ ខណៈ​ដែល​ខ្សែ​បម្រើ​ជើង​ចាស់​ Tiago Mendes ​របួស​សរសៃពួរ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Atletico អាច​មាន៖ Jan Oblak; Filipe Luis, Godin, Savic, Vrsaljko; Carrasco, Koke, Niguez, Gaitan; Gameiro និង​ Griezmann។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

 

– Atletico មិន​ដែល​​ឈ្នះ​ Barca នៅ​ Camp Nou ​តាំង​ពី​ឆ្នាំ​២០០៦ ពេល​ Fernando Torres ​ស៊ុត​២​គ្រាប់​ជួយ​ Atletico ឈ្នះ​ ៣-១។

 

– នៅ​ឆ្នាំ​២០១៤ Atletico ​​​​បាន​ស្មើ​ជាមួយ​ Barca នៅ​ថ្ងៃ​ចុង​ក្រោយ​ La Liga ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​ពាន។ នៅ​ឆ្នាំ​នោះ​ដដែល​​ក្រុម​ទាំង​២​ បាន​បញ្ចប់​លទ្ធផល​ស្មើ​ ១-១ ទៀត​​នៅ​ UEFA Champions League ​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ហើយ​ Atletico​ ឡើង​ទៅ​វគ្គ​បន្ទាប់។

 

– តាំង​ពី​ពេល​នោះ​មក Barca យក​ឈ្នះ​ Atletico ​៧​ប្រកួត​ជាប់ៗ​គ្នា​គ្រប់​ពាន​រង្វាន់​ទាំង​អស់ ប៉ុន្តែ​ក្រុម​លោក​ Simeone ​បាន​បញ្ចប់​កំណត់ត្រា​ចាញ់​ ដោយ​យក​ឈ្នះ​ Barca ២-០ ​នៅ​កីឡដ្ឋាន​ Vicente Calderon ក្នុង​ប្រកួត​ UEFA Champions League ​​វគ្គ​៨​ក្រុម​​ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​​ធ្លាក់​ហាល​អាវ​រដូវ​​កាល​មុន៕

 

ព្យាករ​គូ​នេះ​គឺ៖ Barcelona ២-១ Atletico Madrid , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

* ការ​ប្រកួត​ La Liga ទាំង​អស់​យប់​នេះ​មាន៖

 

Barca ​អាច​​យក​ឈ្នះ​​ Atletico ​ក្នុង​ដី​ខ្លួន​ឯង ​បាន​អត់​យប់​នេះ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona | skysports