បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ​នឹង​មាន​អ្នក​ចូល​រួម​ពី​៥​ទៅ​៦​ម៉ឺន​នាក់

ការ​ប្រកួត​កីឡា​ជាតិ (National Games) ​លើក​ទី​១​នៅ​ឆ្នាំ​២០១៦​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ថ្ងៃ​បើក​កម្មវិធី​នឹង​មាន​អ្នក​គាំទ្រ​ ក៏​ដូចជា​សិស្សានុសិស្ស​ចូល​រួម​ទាំង​អស់​ចំនួន​ពី​៥​ទៅ​៦​ម៉ឺន​នាក់ អម​ជាមួយ​វត្តមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន ​ផង​ដែរ។

 

បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ​នឹង​មាន​អ្នក​ចូល​រួម​ពី​៥​ទៅ​៦​ម៉ឺន​នាក់

 

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​និង​ក្រុមហ៊ុន ខ្មែរ ប្រ៊ូវើរី លីមីតធីត ​កាល​ពី​ព្រឹកមិញ​នេះ ឯកឧត្តម វ៉ាត់ ចំរើន ​បាន​រៀបរាប់​ពី​កម្មវិធី​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ថា ​នឹង​ធ្វើ​ទៅ​តាម​កម្មវិធី​ធំ​ៗ​ផ្សេង​ទៀត ​ដែល​កម្ពុជា​ធ្លាប់​ចូល​រួម​កន្លង​មក ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​មួយ​សម្រាប់​ស៊ីហ្គេម ២០២៣។ ការ​ប្រកួត​កីឡា​ជាតិ​នេះ នឹង​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២៥​តុលា​ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​៥​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​កម្មវិធី​ប្រកាស​បើក​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​តុលា។

 

ដោយ​ការ​បើក​ជា​ផ្លូវការ​នោះ ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាជឿជាក់​​ថា​នឹង​មាន​អ្នក​ចូល​រួម​រហូត​ដល់​ទៅ​៥​ទៅ​៦​ម៉ឺន​នាក់​ឯ​ណោះ អម​ជាមួយ​កម្មវិធី​ប្លែក​ៗ​ជា​ច្រើន​ទៀត។ ក្នុង​ឱកាស​បើក​នេះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សម្ដេច​តេជោ ហ៊ុន សែន​ផង​ដែរ។

 

បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ​នឹង​មាន​អ្នក​ចូល​រួម​ពី​៥​ទៅ​៦​ម៉ឺន​នាក់

 

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ មាន​១៤​ប្រភេទ​កីឡាករ​ចូល​រួម​គឺ កីឡា អត្តពលកម្ម កីឡា ហែលទឹក កីឡា​វាយ​សី កីឡាបាល់បោះ កីឡាប្រដាល់ កីឡាបាល់ទាត់ កីឡា​ចំបាប់ កីឡា​វាយ​កូន​ឃ្លី​លើ​តុ កីឡា​តេក្វាន់ដូ(WTF)​ កីឡា​វាយ​កូន​បាល់ កីឡា​បាល់ទះ ​កីឡា​ប៉េតង់ កីឡា​ល្បុក្កតោ ​និង​កីឡា​កាយ​សម្ព័ន្ធ។ ដោយ​ការ​វាយ​តម្លៃ​ចំពោះ​ការ​ចំណាយ​លើក​ដំបូង​នេះ ​អាច​រហូត​ដល់​១​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ​ក្នុង​ការ​រៀប​ចំ៕

 

អត្ថបទ៖ មុន្នី រម្យ