Man Utd និង Man City អាច​ឡើង​ជុំ​ទី​៤ បាន​អត់​យប់​នេះ?

ការ​ប្រកួត​ពាន​រង្វាន់​ EFL Cup ​(League Cup) ​​ជុំ​ទី​៣ នឹង​បន្ត​ការ​ប្រកួត​របស់​ខ្លួន​​នៅ​យប់​នេះ​ ក្នុង​នោះ​​គូ​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​​ ក្រុម Manchester United ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី ក្រុម ​Northampton Town ខណៈ​ដែល​ Manchester Cityត្រូវ​ទៅ​ប៉ះ​ក្រុម​ Swansea Cityនា​វេលា​ម៉ោង​០១:៤៥​នាទី​យប់​ដូច​គ្នា។ ចាំ​មើល​ថា តើ​ក្រុម​ខ្លាំង​ណា​ខ្លះ អាច​ឡើង​ទៅ​​ជុំ​ទី​៤​ជា​បន្ត​បាន?

 

Man Utd និង Man City អាច​ឡើង​ជុំ​ទី​៤ បាន​អត់​យប់​នេះ?

 

Northampton vs Manchester United

 

– Northampton មិន​ដែល​ឈ្នះ​ Manchester United នោះ​ទេ​នៅ​ការ​ជួប​គ្នា​២លើក​កន្លង​មក។
– ២​លើក​កន្លង​មក​គូ​នេះ​ធ្លាប់​ជួប​គ្នា​នៅ FA Cup ក្នុង​ឆ្នាំ​ ១៩៧០ ហើយ​ Man United បាន​យក​ឈ្នះ ៨-២ និង​នៅ​ឆ្នាំ ២០០៤ United ដដែល​បាន​យក​ឈ្នះ​៣-០។
– ចុង​ក្រោយ​បំផុត​ដែល​ Northampton បង្ហាញ​ខ្លួន​នៅ​ជុំ​ទី​៣​ ពាន EFL Cup គឺ​ពួក​គេ​បាន​ចាញ់ Liverpool កាល​ពី​ខែ​កញ្ញា​ ឆ្នាំ ២០១០ ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដីក្នុងលទ្ធផល​ ៤-២ បន្ទាប់​ពី​ស្មើគ្នា ២-២។
– Man United នៅ​២​រដូវ​កាល​ចុង​ក្រោយ​​ធ្លាក់​ចេញ​ពី ពាន​នេះ​ ក្រោម​ថ្វី​ដៃ​ក្រុម​មក​ពី​លីគ​កម្រិត​ទាប គឺ MK Dons និង Middlesbrough។
– អ្នក​ចាត់ការ​ទូទៅ​ របស់ Manchester United លោក​ Jose Mourinho មាន​កំណត់ត្រា​ដឹក​នាំ​ក្រុម​ឈ្នះ​៧​ដង​ ក្នុង​ចំណោម​៨​ប្រកួត​ទល់​នឹង​ក្រុម​មក​ពី​ក្របខ័ណ្ឌ​កម្រិត​ទាប​ ហើយ​ម្ដង​នោះ​គឺ ស្មើ។

 

Man Utd និង Man City អាច​ឡើង​ជុំ​ទី​៤ បាន​អត់​យប់​នេះ?

 

​ Manchester City vs Swansea City

 

– ក្រុម​ទាំង​ពី​រ​នេះ​គ្មាន​ប្រវត្តិ​ប៉ះ​គ្នា​នៅ​ពាន League Cup នោះ​ទេ។
– Manchester City ឈ្នះ​៧ ក្នុង​ចំណោម​១០​ប្រកួត​ពេល​លេង​ទល់​នឹង​ក្រុម​មក​ពី លីគ​លំដាប់​កំពូល​ដូច​គ្នា​ក្នុង​ពាន​ League Cup ហើយ​ចាញ់​២ និង​ស្មើ​១។ ស្មើ​១​នោះ​គឺ​លេង​ទល់​នឹង​ Liverpool នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​ក្រោយ​មក​ពួកគេ​ឈ្នះ​នៅ​វគ្គ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។
– Man City ឈ្នះ​ពាន​២ នៅ​កាល​ប្រកួត​ League Cup ៣​លើក​ចុងក្រោយ​ (២០១៤ និង២០១៦) ហើយ Swansea ឈ្នះ​​កាល​ពី​ឆ្នាំ​២០១៣។
– Manchester City ចាញ់​ម្ដង​ប៉ុណ្ណោះ​ក្នុង​ការ​ជួប​គ្នា ១២​លើក​ចុងក្រោយ​ទល់​នឹង​ Swansea ដោយ​ស្មើ​២ និង​ឈ្នះ​៩​ (គិត​លើ​គ្រប់​កម្មវិធី)៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC