អតីតភរិយារបស់ Brad Pitt ថាការលែងលះជាមួយ Angelina Jolie គឺជា “កម្ម”

តារាសម្ដែងស្រី Jennifer Aniston ដែលជាភរិយាមុនរបស់តារាប្រុស Brad Pitt បានគិតក្នុងចិត្តថា ការប្រេះឆាចំណងប្ដីប្រពន្ធរបស់ Angelina Jolie និង Brad គឺជាកម្មពៀរ។

គិតមកដល់ពេលនេះរយៈពេល១១ឆ្នាំហើយ ក្រោយឆ្នាំ២០០៥ ដែល Brad បានចាកចោល Jennifer ទៅសាងស្នេហ៍ជាមួយ Angelina។ តាមប្រភពផ្ទៃក្នុងមួយបានប្រាប់ទៅកាន់ Us Weekly ថា Jennifer បានបញ្ចេញមតិនៅថ្ងៃកាលពីថ្ងៃអង្គារ បន្ទាប់ពីដឹងការបែកគ្នារបស់អតីតស្វាមីថា ៖”ប្រាកដណាស់ នេះគឺជាកម្មរបស់អ្នក ( Brad Pitt)”។

តារាសម្ដែងវ័យ៤៧ឆ្នាំ Jennifer Aniston បាននិយាយបន្ថែមថាមានអារម្មណ៍ពេញចិត្តអំពីការលែងលះរបស់ Brad និង Angelina។ យោងតាមសម្ដីរបស់ប្រភពផ្ទៃក្នុងខាងលើ។ បញ្ជាក់ Aniston និង Pitt បានចាប់ដៃរៀបការក្នុងឆ្នាំ២០០០ ហើយបែកគ្នាវិញឆ្នាំ២០០៥។ បន្ទាប់មកឆ្នាំ២០១៥ Aniston បានរៀបមង្គលការទី២របស់ខ្លួនជាមួយតារាសម្ដែងនិងនិពន្ធ Justin Theroux ៕

ប្រភព៖ Sabay


អតីតភរិយារបស់ Brad Pitt ថាការលែងលះជាមួយ Angelina Jolie គឺជា “កម្ម”

សម្តេចតេជោ ហ៊ុន សែន ចេញសារចរណែនាំឲ្យថែរក្សាបង្គោលព្រំដែនចាស់របស់កម្ពុជា ដែលបានបោះមុននិងក្រោយទសវត្សរ៍ ១៨៧០

អតីតភរិយារបស់ Brad Pitt ថាការលែងលះជាមួយ Angelina Jolie គឺជា “កម្ម”

តុលាការកំពូលទាត់ចោលបណ្តឹងសាទុក្ខរបស់លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆាំង