ប្អូនប្រុស​លោក ប្រា​យុទ្ធ រង​ការចោទប្រកាន់​រឿង​បក្សពួកនិយម​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-21-2016, 2:53 pm         554

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្អូនប្រុស​លោក ប្រា​យុទ្ធ រង​ការចោទប្រកាន់​រឿង​បក្សពួកនិយម​​ប្អូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Preecha Chan-ocha កំពុង​ចោមរោម​ដោយ​ការចោទប្រកាន់​រឿង​ប្រកាន់​បក្សពួកនិយម ជុំវិញ​រឿង​កិច្ចសន្យា​សាងសង់​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រពន្ធ និង​កូនប្រុស​របស់លោក​នោះ​។ យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍ Preecha បាន​បដិសេធ​រឿងនេះ និង​ស្វាគមន៍​ឲ្យ​មានការ​ស៊ើបអង្កេត ដើម្បី​ដឹង​រឿង​ឲ្យ​ច្បាស់លាស់​។

​លោក​ឧ​ត្ត​ម​សេនីយ៍ Preecha Chan-ocha ដែលជា​ប្អូនប្រុស​មេដឹកនាំ​របប​យោធា​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទាត់ចោល​ការចោទប្រកាន់​ទាក់ទង​នឹង​ការផ្ដល់​កិច្ចសន្យា​សាងសង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​កូនប្រុស​របស់លោក​មាន​ភាគហ៊ុន​ដែរនោះ​។ ក្រៅពីនោះ ក៏​ក៏​រង​ការចោទប្រកាន់​លើ​ករណី​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ខុសច្បាប់​ដែរ​។

​លោក Preecha ដែលជា​អគ្គ​ល​ខា​ធិ​ការ​ក្រសួងការពារជាតិ​ថៃ​ដែរនោះ និយាយ​ដែរ​ថា ក្រុមហ៊ុន​របស់​កូនប្រុស​លោក គឺ​អនុវត្តតាម​នី​ត​វិធី​ទាំងអស់ ហើយ​ការដេញថ្លៃ​គម្រោង​ទាំងពីរ ក៏មាន​ក្រុមហ៊ុន​ផ្សេង​ចូលរួម​ផងដែរ​។ លោក​អះអាងថា ដំណើរការ​ដេញថ្លៃ​គម្រោង​ទាំងនោះ គឺមាន​តម្លាភាព និង​ធ្វើឡើង​ដោយ​បើកចំហ ហើយ​លោក​ក៏​មិនបាន​ប្រើ​ឥទ្ធិពល​របស់លោក​ក្នុង​រឿងនេះ​ដែរ​។​

​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក​ឧ​ត្ត​ម​សេនីយ៍ Preecha បញ្ជាក់ថា លោក​គ្មានអ្វី​ត្រូវធ្វើ​ជាមួយ​កិច្ចសន្យា​ទាំងអស់​នោះឡើយ ហើយ​លោក​ក៏​មិនបាន​បំពាន​សិទ្ធិអំណាច​របស់លោក​ដែរ​។ មួយវិញទៀត​នោះ លោក​ក៏​មិន​បដិសេធ​ការចូល​មក​ស៊ើបអង្កេត​របស់​គណៈកម្មកា​រ​ប្រឆាំង​អំពើពុករលួយ​ដែរ ប្រសិនបើ​មានការ​ស៊ើបអង្កេត​លើ​ករណី​លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំ​បន់​ដែល​ដាក់ឈ្មោះ​ប្រពន្ធ​របស់លោក​នោះ​។

​យ៉ាងណាក្ដី នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្អូនប្រុស​មេដឹកនាំ​យោធា​ថៃ រង​ការចោទប្រកាន់​ជុំវិញ​រឿង​បក្សពួកនិយម​នេះ​។ កាលពី​ខែមេសា លោក​ឧ​ត្ត​ម​សេនីយ៍ Preecha រង​ការចោទប្រកាន់​រឿង​ជួយ​តែងតាំង​តំណែង​ឲ្យ​កូនប្រុស​របស់លោក​។ កូនប្រុស​លោក​ឈ្មោះ Patipat ត្រូវបានតែងតាំង​ជាម​ន្ត្រី​នៅ​យោធា​ទី​៣ ទទួលបន្ទុក​ការងារ​ស៊ីវិល ដែលមាន​ប្រាក់ខែ​៤២៨​ដុល្លារ​។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ក៏បាន​លូកដៃ​ចូល​រឿងនេះ និង​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​លើ​សាច់ញាតិ និង​ក្រុមគ្រួសារ​របស់លោក​។ នាយករដ្ឋមន្ត្រី​ថៃ​អះអាងថា ការតែងតាំង​នោះ គឺជា​ការអនុវត្ត​ធម្មតា ហើយ​ការតែងតាំង​ក្មួយប្រុស​លោក គឺធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​ទាំងអស់​៕