រកឃើញក្រុមខ្លាំងនារីទាំង៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ប្រចាំឆ្នាំ២០១៦ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់កម្ពុជា នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ក្នុងទឹកដីខេត្តតាកែវនោះ បានរកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលទាំង២ជាផ្លូវការ កាលពីថ្ងៃអង្គារ ម្សិលមិញ។

ft-img-template.jpg16

តាមរយៈការប្រកួតតាមពូល ដែលបានធ្វើឡើងតាំងពីថ្ងៃទី១២ ខែកញ្ញាមកនោះ ក្រុមស.ស.យ.កខេត្តស្វាយរៀង បានទទួលចំណាត់ថ្នាក់លេខ១ ប្រចាំពូលA ដោយបានឈ្នះទាំង៤ប្រកួតតែម្តង ហើយក្រុមអង្គរអែហ្វស៊ី ទទួលបានលេខ២ ដោយឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។ ចំណែកក្រុមម៉ៃធីហ្គើល បានទទួលលេខ១ប្រចាំពូលB ដោយឈ្នះទាំង៤ប្រកួតដែរ ខណៈក្រុមមន្ទីរអយកខេត្តកំពង់ឆ្នាំង ដែលឈ្នះ៣ និងចាញ់១ប្រកួតនោះ បានទទួលចំណាត់ថ្នាក់លេខ២។

យ៉ាងណាមិញ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី នៅថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះ ក្រុមស.ស.យ.កខេត្តស្វាយរៀង ត្រូវជួបក្រុមមន្ទីរអយកខេត្តកំពង់ឆ្នាំង នៅទីលានទី១ ហើយក្រុមម៉ៃធីហ្គើល ត្រូវប៉ះក្រុមអង្គរអែហ្វស៊ី នៅទីលានទី៤ ខណៈពេលវេលានៃការប្រកួត គឺធ្វើឡើងចាប់ពីរសៀលម៉ោង៣តទៅដូចគ្នា៕

Capture

The post រកឃើញក្រុមខ្លាំងនារីទាំង៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ appeared first on CamboSport.