ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ហោះ​ទៅ​ដល់ជំរុំហ្វឹក​ហាត់ហើយ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា ​​បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី ដែល​ជា​កន្លែង​ពួក​គេ​ត្រូវ​ធ្វើ​ការ​ហ្វឹក​ហាត់ ពង្រឹង​សមត្ថ​ភាព​បន្ថែម ត្រៀម​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ Suzuki Cup 2016 ហើយ​ បន្ទាប់​ពី​ពួក​គេ​បាន​ចេញ​ដំណើរដោយការ​ជិះ​​យន្ត​ហោះ​ ចាក​ចេញពី​មាតុ​ប្រទេស កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។
mm5

យ៉ាង​ណា​ក៏​ដោយ កីឡាករ ​ស៊ុន​ វណ្ណដេត​ របស់​ក្រុម​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ អ្នក​ចាំ​ទី​ កែវ សុខសិលា មក​ពីក្រុម​​ភ្នំពេញ​ក្រោន​ និង​ សារី ម៉ាត់ណូរ៉ូទីន ក្រុម​ណាហ្គាវើល ត្រូវ​បាន​គ្រូ​បង្គោល លោក Lee Tae Hoon ជម្រុះចេញ​ពី​បញ្ជី​ឈ្មោះ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែ​គ្រូ​បង្វឹក​មក​ពី​កូរ៉េ​រូប​នេះ បានហោះ​ហៅ​កីឡាករ​វ័យ​ក្មេង អ៊ិន សុដាវិដ និង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ឃួន ឡាបូរ៉ាវី របស់​ក្រុម​បឹង​កេតអង្គរ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ហ្វឹក​ហាត់នៅ​​ប្រទេស​សិង្ហបុរី​រយៈ​ពេល​១០​ថ្ងៃ រួម​ជាមួយ​កីឡាករ​ចំនួន​២០​នាក់​ផ្សេង​ទៀត។

mm3

mm2

mm1

4

The post ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ហោះ​ទៅ​ដល់ជំរុំហ្វឹក​ហាត់ហើយ appeared first on CamboSport.