Pei Panward ស្រលាញ់កូនពេក ហ៊ានទិញអាវរងារ ឲ្យកូនប្រុស តម្លៃថ្លៃដល់ថ្នាក់ហ្នឹង!

ថៃ៖ តារាស្រីថៃ Pei Panward ជាតារាស្រីមួយ ដែលអាចនិយាយបានថា មានគ្រប់យ៉ាង មិនថា សម្រស់ កេរ្តិ៍ឈ្មោះ សុភមង្គលជាមួយគ្រួសារ និងមានទ្រព្យសម្បត្តិហូរហ៊ារទៀតផង។ ហើយថ្មីៗនេះដែរ នាងក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីដឹងតម្លៃ នៃអាវរងារមួយ ដែលនាងបានទិញឲ្យកូនប្រុសសំណព្វចិត្ត។

តារាស្រីរូបនេះ បានបង្ហើបពីតម្លៃ នៃអាវរងារនោះ ដែលមានតម្លៃ៤២,០០០ បាត (ប្រមាណ ១,២០០ដុល្លារ) ដែលវាជាម៉ាកល្បី Roberto Cavalli។ ចំពោះតម្លៃអាវរងារតូចមួយនេះ បានធ្វើឲ្យ ពិធីការិនីប៉ុន្មានដួងក្នុងកម្មវិធីជជែកកម្សាន្តតារា ស្រឡាំងកាំងយ៉ាងខ្លាំង ដែលរូបនាងហ៊ានចំណាយទិញ អាវរងារថ្លៃៗយ៉ាងនេះឲ្យកូនប្រុសរបស់ខ្លួន។ 

ក្នុងនោះដែរ នាង Pei Panward បាននិយាយប្រាប់ថា មិនមែនមានតែអាវមួយនេះទេ ដែលមានតម្លៃថ្លៃ គឺមានអាវជាច្រើនទៀត ដែលនាងធ្លាប់ទិញឲ្យកូនកន្លងមក សុទ្ធតែម៉ាកល្បីៗទាំងអស់។

ហើយជាពិសេសទៀតនោះ ពិធីការិនី ក៏បានសាកសួរនាងបន្តថា តើការទិញសម្លៀកបំពាក់ថ្លៃៗទាំងអស់នេះ នាងបានប្រាក់មកពីណា? ជាប្រាក់របស់នាងផ្ទាល់? នាងក៏បានប្រាប់ថា សុទ្ធតែជាលុយញើសឈាមរបស់នាង បានមកពីការងារសិល្បៈ ដូចជាផ្សព្វផ្សាយផលិតផល និងដើរម៉ូតជាដើម។ នាង Pei Panward បានបន្តថា ពេលខ្លះមានមនុស្សជាច្រើន ក៏បានសួរនាងថា ហេតុអ្វីនាងហ៊ានទិញសម្លៀកបំពាក់ថ្លៃៗខ្ទង់ពាន់ដុល្លារ គ្រាន់តែអាវតូចៗយ៉ាងដូច្នេះ ហើយពេលនោះនាងក៏ឆ្លើយប្រាប់ពួកគេថា ដោយសារតែចង់ឲ្យកូន មានសម្លៀកបំពាក់ឡូយឆាយ ដូចកូនតារាបរទេស ហើយជាពិសេស នាងស្រលាញ់កូនប្រុសខ្លាំង ត្រឹមតម្លៃប៉ុណ្ណេះ នាងមិនខ្លាចក្នុងការទិញឲ្យកូននោះទេ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថានាង Pei Panward បានបង្ហាញរូបថតផ្អែមល្ហែមជាមួយនឹងក្រុមគ្រួសារ។

តារាស្រីថៃល្បី Pei Panward ដែលប្រិយមិត្តតែងតែឃើញនាង តាមរយៈរឿង ភាគថៃ ជាតួស្រីឆ្នាស់ចិត្តអាក្រក់នោះ នាងបានសាងជីវិតជាមួយនឹងក្រុមគ្រួសារ យ៉ាងមានសុភមង្គលបំផុត។

ជីវិតរស់នៅ របស់តារាស្រីរូបនេះ បានអាចនិយាយបានថា ពិតជាសំណាងខ្លាំងណាស់ ដែលមានស្វាមី ស្រលាញ់ និងថ្នាក់ថ្នមនាងយ៉ាងពេញទំហឹង។ ហើយមិនតែប៉ុណ្ណោះ រូបលោក តែងតែនាំនាង ដើរលេងតាមបណ្តាប្រទេសនានា នៅក្នុងថ្ងៃឈប់ សម្រាកទៀតផង

រូបថតជាច្រើនសន្លឹករបស់ នាងPei Panward ដែលបង្ហោះក្នុងអ៊ិនស្តាក្រាម បានធ្វើឲ្យអ្នកគាំទ្រច្រណែននាងមិនតិចទេ ដែលមានស្វាមី ផ្អែមល្ហែមដាក់ មិនចាញ់ពេលនៅជាគូស្នេហ៍នឹងគ្នាឡើយ។ ហើយអ្នកគាំទ្រក៏បាន ជូនពរឲ្យពួកគេស្រលាញ់គ្នាបែបនេះ រហូតដល់ចាស់ផងដែរ។

គួររំលឹកផងដែរថា Pei Panward ជាតារាស្រីមួយ ត្រូវបានគេចាត់ទុកថា ប៉ិនប្រសប់ខាងតួកាចឆ្នាស់ វាយតប់ធាក់ជាមួយតួស្រី។ ហើយនាងបានថតរឿងភាគ មិនតិចជាង២០រឿងនោះទេ តែក្រោយពេលនាងរៀបការរូច នាងក៏បានដកឃ្លាបន្តិចពីសិល្បៈ ដែលចង់មានពេលវេលាខ្លះ ទៅថែទាំគ្រួសារ។ ហើយទោះជាយ៉ាងណា អ្នកគាំទ្រនៅតែសង្ឃឹមថា រូបនាងនឹងចូលមកថតរឿងសាជាថ្មីវិញផងដែរ៕

តោះមើលរូបថតSweet Sweet របស់គ្រួសារនាង Pei Panward បន្តិចមើល៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload