ខណៈ​នេះ ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​និង​ចុះ​អ័ព្ទ​នៅ​ក្រុង​សែន​មនោ​រម្យ

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ភ្លៀង​ខ្យល់​និង​មានការ​ចុះ​អ័ព្ទ​ផង​នោះ បាន​និង​កំពុង​វាយប្រហារ​ក្រុង​សែន​មនោ​រម្យ​ចាប់តាំងពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២១ កញ្ញា​នេះ ហើយ​មក​ដល់​ម៉ោង​៣​និង​២២​នាទី​រសៀល​ដដែល ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា បាន​ឲ្យ​ដឹង​ថា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង ឧត្តរមានជ័យ សៀមរាប បន្ទាយ​មាន​ជ័យ​និង​ខេត្តកំពង់ធំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៥  កញ្ញា ២០១៦ ដោយសារ​កម្ពុជា​ទទួល​រង​នូវ​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​និរតី និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​៕