ស្រ្តីម្នាក់បើកម៉ូតូទៅយកប្ដី ចេញពីធ្វើការដល់កន្លែងស្ងាត់ ត្រូវក្រុមចោរភ្ជង់យកទៅបាត់ នៅសង្កាត់ច្រាំងចំរេះទី១

(ភ្នំពេញ)៖ ស្រ្តីម្នាក់បានខ្ចីម៉ូតូកូនជិះ ទៅទទួលប្ដីដែលចេញពីធ្វើការ ក៏ត្រូវក្រុមចោរមានបក្ខពួក២នាក់ ដកកាំភ្លើងភ្ជង់ប្លន់ តាមផ្លូវយកម៉ូតូ រត់គេចបាត់ដោយសុវត្ថិភាព ហើយជនរងគ្រោះបានត្រឹម យំសោកស្ដាយដើរទៅផ្ទះវិញ និងចូលដាក់ពាក្យប្ដឹងសមត្ថកិច្ច ឱ្យជួយតាមរក ម៉ូតូនោះវិញ។

ករណីប្លន់ថ្ងៃនេះកើតឡើងនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។ ម៉ូតូដែលចោរភ្ជង់ប្លន់យកទៅ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5638 ជាម៉ូតូរបស់កូនស្រីឈ្មោះ ពៅ ស្រីនី អាយុ២៣ឆ្នាំ ធ្វើការរោងចក្រ។ ស្ត្រីរងគ្រោះជាម្ដាយ មានឈ្មោះ តេ ស្រ៊ី អាយុ៤០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។ 

ចំណែកជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌូក មិនចាំពណ៌ មិនស្គាល់ស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម។ មុនពេល កើតហេតុ ស្ត្រីរងគ្រោះបានយកម៉ូតូកូនស្រីខាងលើ ជិះទៅយកប្តីរបស់គាត់ដែលចេញពីកន្លែងធ្វើការតាមបណ្ដោយផ្លូវលំ ក្នុងទិសដៅ ពីលិចទៅកើត ចេញមកផ្លូវជាតិលេខ៥ ខណៈជិះមកដល់ពាក់កណ្តាលផ្លូវ មានសភាពស្ងប់ស្ងាត់ ស្រាប់តែលិចមុខបក្ខពួកក្រុមចោរ២នាក់ ជិះម៉ូតូ១គ្រឿង ដេញតាមពីក្រោយហើយបានស្រែកឱ្យស្ត្រីរងគ្រោះឈប់ម៉ូតូ តែគាត់មិនព្រមឈប់ ទើបជនសង្ស័យបានជិះមកកាក់ពីមុខ ដោយធាក់ផ្តួល និងបានដកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ ប្លន់យកម៉ូតូជិះគេចខ្លួនទៅបាត់ ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមសោកស្ដាយ ហើយត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម រួចឲ្យក្រុមគ្រួសារដឹកទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះទី១ ដើម្បីសុំកិច្ចអន្តរាគមន៍ជួយស្វែងរកម៉ូតូ និងចាប់ខ្លួនជនដៃដល់ដើម្បីយកផ្ដន្ទាទោសតាមច្បាប់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ប៉ុន្តែពេលដែលមានករណីនេះកើតឡើង ស្រាប់តែមានបុរសម្នាក់ រត់មកមើលក៏ត្រូវចោរបាញ់មួយគ្រាប់ បណ្តាលឲ្យរបួសជើងឆ្វេងតែម្តង។

សូមបញ្ជាក់ថា សកម្មភាពប្លន់បែបនេះ នៅក្នុងទឹកដីខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុតែម្តង បានស្ងាត់អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសារតែកម្លាំងសមត្ថកិច្ច របស់ខេត្តមួយនេះ បានពង្រឹងយ៉ាងខ្លាំង និងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។

សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍មកថា មានករណីប្លន់យកម៉ូតូពីស្ត្រីម្នាក់បានសម្រេច ហេីយហេតុការណ៍នេះ ក៏បណ្តាលឲ្យបុរសម្នាក់ ដែលជាពលរដ្ឋរស់នៅក្បែរខាងគ្នា រងរបួសជើងខាងឆ្វេង ដោយសារក្រុមចោបាញ់មួយគ្រាប់ ក្នុងពេលបុរសនោះចេញពីក្នុងផ្ទះមកមើល ហេតុការណ៍ដោយចៃដន្យ។

ចំណែកស្ត្រីរងគ្រោះដែលត្រូវចោរប្លន់ យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៦ នោះពុំមានគ្រោះថ្នាក់អ្វីទេ។

ស្ត្រីរងគ្រោះដែលត្រូវចោរប្លន់មានឈ្មោះ លឹម មុំ អាយុ២៤ឆ្នាំមានទីលំនៅក្បែរកន្លែងកើតហេតុ។

បុរសដែលរងរបួសដោយគ្រាប់កាំភ្លេីងរបស់ក្រុមចោរឈ្មោះ ពល សាមាន អាយុ២៣ឆ្នាំ បាននិយាយថា នៅពេលកើតហេតុខ្លួនបានឮសម្លេងម៉ូតូឈប់ នៅក្បែរផ្ទះមានសម្លេងស្រីនិងប្រុស ស្មានថាជាសម្លេងគូសង្សារណាមួយ ក៏ចេញមកមេីល ប៉ុន្តែពេលបេីកទ្វារដើរផុតពីផ្ទះបន្តិចក៏ត្រូវបានគេបាញ់មកលើខ្លួនតែម្តង ក្រោយមកទើបដឹងជាក្រុមចោរកំពុងប្លន់ម៉ូតូ។

ក្រោយកើតហេតុប្រមាណជិតកន្លះម៉ោង ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ឯជនរងគ្រោះរបួសជើងកំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា នៅពេលនេះកម្លាំងជំនាញរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ ដើម្បីតាមចាប់ជនសង្ស័យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រ្តីម្នាក់បើកម៉ូតូទៅយកប្ដី ចេញពីធ្វើការដល់កន្លែងស្ងាត់ ត្រូវក្រុមចោរភ្ជង់យកទៅបាត់ នៅសង្កាត់ច្រាំងចំរេះទី១

ស្រ្តីម្នាក់បើកម៉ូតូទៅយកប្ដី ចេញពីធ្វើការដល់កន្លែងស្ងាត់ ត្រូវក្រុមចោរភ្ជង់យកទៅបាត់ នៅសង្កាត់ច្រាំងចំរេះទី១