​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ម្នាក់ និង​ថ្នាំញៀន ២៦ កញ្ចប់​

ព្រះសីហនុ:
កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​កងរាជ អាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយបាន​ដកហូត​គ្រឿង ញៀន ចំនួន​២៦​កញ្ចប់ នៅវេលា​ម៉ោង ៥ និង​៤០​នាទី ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​ម្នាក់​នោះ ឈ្មោះ កែវ និ​សិ​ដ្ឋ អាយុ​៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ​។​

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕N​/d