ឈុំផូ មានអារម្មណ៍យ៉ាងណា ពេលធ្លាយព័ត៌មាន ស្វាមីចិញ្ចឹមស្រីចំណាយ ១ សែនបាតជារៀងរាល់ខែ

6 Videos

រៀបការទើបតែបានមួយឆ្នាំជាង ពេលនេះចាប់ផ្តើមលេចឮព័ត៌មានហើយថា ស្វាមីរបស់តារាស្រី ឈុំផូ អារ៉ាយ៉ា (Chompoo Araya)លួចចិញ្ចឹមស្រីខាងក្រៅ ដល់ថ្នាក់ត្រូវចំណាយប្រាក់ ១ សែនបាតជារៀងរាល់ខែ។ បើតាមបណ្តាញព័ត៌មានដឺស្តាថៃឡែនបានឱ្យដឹងថា ដោយសារតារាស្រី ឈុំផូ រវល់តែពីរឿងធ្វើការ គ្មានពេលវេលាសម្រាប់ស្វាមី ដូចនេះស្វាមីរបស់នាងមានតែទៅរកស្រីផ្សេង ហើយត្រូវចំណាយឱ្យស្រីកំណាន់ម្នាក់នោះជារៀងរាល់ទៀត។

ឈុំផូ មានអារម្មណ៍យ៉ាងណា ពេលធ្លាយព័ត៌មាន ស្វាមីចិញ្ចឹមស្រីចំណាយ ១ សែនបាតជារៀងរាល់ខែឈុំផូ មានអារម្មណ៍យ៉ាងណា ពេលធ្លាយព័ត៌មាន ស្វាមីចិញ្ចឹមស្រីចំណាយ ១ សែនបាតជារៀងរាល់ខែ
ចំពោះព័ត៌មានខាងលើ ធ្វើឱ្យតារាស្រីរបស់ប៉ុស្តិ៍លេខ ៣ ឈុំផូ ប្រញាប់ចេញមុខបកស្រាយភ្លាមថា ដោយនាងមិនបានយកចិត្តទុកដាក់ចំពោះព័ត៌មានដែលបានលេចឮនេះទេ ព្រោះបច្ចុប្បន្ននេះរីករាយនឹងជីវិតរស់នៅជាមួយស្វាមីពោរពេញដោយសុភមង្គល។

ឈុំផូ មានអារម្មណ៍យ៉ាងណា ពេលធ្លាយព័ត៌មាន ស្វាមីចិញ្ចឹមស្រីចំណាយ ១ សែនបាតជារៀងរាល់ខែឈុំផូ មានអារម្មណ៍យ៉ាងណា ពេលធ្លាយព័ត៌មាន ស្វាមីចិញ្ចឹមស្រីចំណាយ ១ សែនបាតជារៀងរាល់ខែ
អ្នកនាង ឈុំផូ បានបន្ថែមថា ពេលនៅជាសង្សារ មានព័ត៌មានចុះមិនឈប់ ពេលណាទើបសម្រេចចិត្តរៀបការ ហើយដល់ពេលរៀបការហើយ តាំងមានព័ត៌មានសួរទៀតថា ពេលណាទើបសម្រេចចិត្តយកកូន មិនទាន់ចប់រឿងកូនផង ឥឡូវប្តូរមកព័ត៌មានជីវិតគ្រួសារជួបរឿងរកាំរកូសវិញម្តង។

ឈុំផូ មានអារម្មណ៍យ៉ាងណា ពេលធ្លាយព័ត៌មាន ស្វាមីចិញ្ចឹមស្រីចំណាយ ១ សែនបាតជារៀងរាល់ខែ
សម្រាប់ព័ត៌មានដែលធ្លាប់តែវាយប្រហាចំពោះជីវិតគ្រួសារ ឈុំផូ គ្មានអារម្មណ៍យកគិតគូរ ហើយក៏មិនសង្ស័យចំពោះប្តីឡើយ ព្រោះបច្ចុប្បន្ននេះ នាងរស់នៅពោរពេញដោយសុភមង្គល ហើយថែមទាំងមានស្វាមីចេះយកចិត្តយកថ្លើម និង ចេះអត់អោនឱ្យនាងតែរហូត ដូចនេះនាងក៏គ្មានការសង្ស័យ ចំពោះព័ត៌មានដែលបែកធ្លាយថាស្វាមីនាងលួចផិតក្បត់ឡើយ៕ ខេរី (ប្រភព៖ ដឺស្តាថៃឡែន)