សាប៊ូ​ដៃ​ខ្មែរ​ យក​ធម្មជាតិ​ច្នៃ​ផលិត​សាប៊ូ​ជួយ​ថែរក្សា​ស្បែក

ក្នុង​បរិវេណ​ទំហំ​ដី​តូច​ល្មម​ព័ទ្ធ​ជុំ​ជិត​ដោយ​រុក្ខជាតិ​ និង​​ដំណាំ​ចម្រុះ ជា​ទីតាំង​ផលិត​សាប៊ូ​ដៃ​ខ្មែរ​ ដែល​កំពុង​​កសាង​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​​រស់នៅ​​ទីក្រុង​ភ្នំ​ពេញ​។ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ធាតុ ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ សាប៊ូ​ដៃ​ខ្មែរ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ​ និង​ការ​ផលិត​​ដោយ​​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ច្នៃ​យក​ពី​ដើម​រុក្ខជាតិ​ដែល​មាន​ដូចជា​ម្រំ ប្រេង​ដូង ល្មៀត ម្រុំ ស្លឹក​ស្ដៅ ដើម្បី​ផលិត​សាប៊ូ​ ​ដែល​មាន​ក្លិន​ក្រអូប​និង​គុណភាព​ជួយ​ថែរក្សា​ដល់​ស្បែក។

 

សាប៊ូ​ដៃ​ខ្មែរ​ យក​ធម្មជាតិ​ច្នៃ​ផលិត​សាប៊ូ​ជួយ​ថែរក្សា​ស្បែក

 

សាប៊ូ​ដៃ​ខ្មែរ​ យក​ធម្មជាតិ​ច្នៃ​ផលិត​សាប៊ូ​ជួយ​ថែរក្សា​ស្បែក

 

សាប៊ូ​ដៃ​ខ្មែរ​ យក​ធម្មជាតិ​ច្នៃ​ផលិត​សាប៊ូ​ជួយ​ថែរក្សា​ស្បែក

 

កញ្ញា វត្ថា វិច្ឆិកា ស្ថាបនិក​អាជីវកម្ម​ផលិត​សាប៊ូ “ដៃ​ខ្មែរ” បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​​ក្រុម​ការងារកម្មវិធី “ផ្លូវ​ទៅ​ស្រុក” ពី​ការ​ផលិត​សាប៊ូ​ខ្មែរ​នេះ។ សូមទស្សនា​កិច្ចសម្ភាសន៍ តាមរយៈ​វីដេអូ ខាង​ក្រោម​នេះ៖