រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

ឆ្អឹង​​មនុស្ស​អាយុ​កាល​ជាង​​ ២០០០​ឆ្នាំ ​ត្រូវ​គេ​ទើប​រក​ឃើញ​​នៅ​​ក្នុង​​បំណែក​​កប៉ាល់​​ដឹក​ទំនិញ​ក្រិក​​បុរាណ ដែល​បាន​​កប់​​​​ដោយ​​​​​កម្ទេច​ដុំថ្ម ក្អម​ឆ្នាំង ​​និង​ដី​ខ្សាច់ នៅ​​​ក្រោម​បាត​សមុទ្រ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

បុរាណ​វិទូ​អាមេរិក​ម្នាក់​​លោក​​ Brendan Foley ​ប្រចាំ​​វិទ្យាស្ថាន​​​ Woods Hole Oceanographic នៅ​រដ្ឋ​ម៉ាសាឈូសេត និង​​សមាជិក​​ក្រុម​​រុករក​​ផ្សេង​ទៀត​និយាយ​ថា “​​​យើង​​មាន​ការ​ភ្ញាក់ផ្អើល​​មែន​ទែន ព្រោះ​​យើង​​មិន​ដែល​គិត​​ថា​​អ្វី​ៗ​កើត​ឡើង​បែប​នេះ​ឡើយ​”។

 

ក្រោយ​​រក​ឃើញ​​លោក​ Foley បាន​ទាក់​ទង​​អ្នក​ជំនាញ​​ផ្នែក​សេនេទិច​លោក Schroeder ​​ប្រចាំ​សារមន្ទីរ​​​​ប្រវត្តិសាស្ត្រ​ធម្មជាតិ​​ដាណឺម៉ាក ភ្លាម​ៗ​ដើម្បី​ធ្វើ​វិភាគ​ DNA ឆ្អឹង។

 

​តាម​ប្រភព​​ កប៉ាល់​នេះ​បាន​លិច​​នៅ​ក្បែរ​កោះ Antikythera ​របស់​​ប្រទេស​ក្រិក​ ដោយ​សារ​ព្យុះ​បក់​​ផ្ទប់​ជាមួយ​ថ្ម រួច​​​លិច​ទៅ​ក្រោម​បាត​​សមុទ្រ​តែ​ម្ដង។ ​កប៉ាល់​នេះ​​​ត្រូវ​គេ​សន្និដ្ឋាន​ថា​​ បាន​ដឹក​ទំនិញ​​​ប្រណិត​ៗ​​ទៅ​ឲ្យ​អតិថិជន ​​ជនជាតិ​រ៉ូម៉ាំង​អ្នក​មាន​ៗ ​​នៅ​ខាង​កើត​​​​សមុទ្រ​មេឌីទែរ៉ាណេ។

 

​របស់​របរ​​ដែល​គេ​បានប្រទះ​​ឃើញ​​នៅ​លាយឡំ​​នឹង​​បំណែក​កប៉ាល់​មាន​ដូច​ជា​​ ឆ្អឹង​មនុស្ស ចម្លាក់​ក្បាល​​ស្ពាន់​របស់​ទស្សនវិទូ​​ក្រិក​ ក្រឡ​ស្រា កែវ​ស្រា លំពែង​​ស្ពាន់​​ចំនួន​​២ និង​គ្រឿង​អលង្ការ​មាសជា​ច្រើន​ទៀត​​​។ ពេល​នេះ​ពួក​គេ​កំពុង​សិក្សា​លម្អិត​​ពី​​វត្ថុ​បុរាណ ឆ្អឹង និង​​បំណែក​កប៉ាល់​លិច​ទាំង​នេះ​ហើយ៕ សូមទស្សនា​វីដេអូ​ខាង​ក្រោម៖​

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​ឆ្អឹងថ្គាម​​សល់​ធ្មេញ​ចំនួន ៣

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

រក​ឃើញ​​ឆ្អឹង​មនុស្ស​​២០០០​ឆ្នាំ ​​ក្នុង​​បំណែក​កប៉ាល់ខ្មោច​​​​នៅ​បាតសមុទ្រ​

 

 


 

ចុចអាន៖ បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

ចុចអាន៖ ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Nature